បារាំងជម្លៀសពលរដ្ឋខ្លួន ជាង ១៧០នាក់ ចេញពីប្រទេសហៃទី

ប៉ារីស៖ ក្រសួងការបរទេសបារាំងបាននិយាយថា អាជ្ញាធរទើបបានជម្លៀសពលរដ្ឋរបស់ខ្លួន ជាង១៧០នាក់ ចេញពីប្រទេសហៃទី ដែលកំពុងរងការវាយប្រហារ ដោយអំពើហិង្សា។

ក្រសួងបញ្ជាក់ទៀតថា ក្រៅពីជនជាតិបារាំង ក៏មានជនជាតិផ្សេងៗទៀត ចំនួន៧០នាក់ ផងដែរ ។ ពូកគេត្រូវបានជម្លៀស តាមរយៈឧទ្ធម្ភាគចក្រ របស់កងទ័ពបារាំង កាលពីសប្តាហ៍មុន។

យោងតាមក្រសួងការបរទេសបារាំងបានឱ្យដឹងថា ពលរដ្ឋបារាំងប្រហែល ១១០០នាក់ មានវត្តមាននៅក្នុងប្រទេសហៃទី ដែលភាគច្រើន មានសញ្ជាតិពីរ។

ការប្រយុទ្ធគ្នាតាមដងផ្លូវបានផ្ទុះឡើង នៅប្រទេសហៃទី តាំងពីចុងខែកុម្ភៈ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក អារៀល ហេនរី (Ariel Henry) លាលែងពីតំណែង នៅដើមខែនេះ។ សម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធ បានទាមទារដោយទទូច ឲ្យលោកចុះចេញ ហើយ ពេលនេះ ពួកប្រដាប់អាវុធបានគ្រប់គ្រងភាគច្រើននៃរដ្ឋធានី របស់ប្រទេសហៃទី។

ប្រជាជនហៃទីកំពុងរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ អំឡុងពេលរង់ចាំការបង្កើតរដ្ឋាភិបាលអន្តរកាល ថ្មីមួយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner