នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនថ្មីស្បថចូលចូលកាន់តំណែង ប្តេជ្ញាបញ្ចប់សង្គ្រាមនៅហ្គាហ្សា

ហ្គាហ្សា៖ លោក Mohammed Mustafa នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាឡេស្ទីនបានអះអាង ក្នុងពេលស្បថតចូលកាន់តំណែង កាលពីថ្ងៃអាទិត្យថា កិច្ចការអាទិភាពជាតិកំពូលនៃរដ្ឋាភិបាលរបស់លោក គឺជាការឈានទៅបញ្ចប់សង្រ្គាម នៅហ្គាហ្សា។

លោកបាននិយាយថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងធ្វើការលើការបង្កើតចក្ខុវិស័យ ដើម្បីបង្រួបបង្រួមស្ថាប័នឡើងវិញ រួមមានទាំងការកំណត់ទំនួលខុសត្រូវចំពោះហ្គាហ្សា ជាដើម។

លោក Mustafa ដែលជាសេដ្ឋវិទូ និងជាទីប្រឹក្សាដ៏យូរលង់របស់ លោកប្រធានាធិបតីប៉ាឡេស្ទីន Abbas បាននិយាយទៀតថា ការកសាងឡើងវិញនៃទឹកដីប៉ាឡេស្ទីន គឺជាគោលដៅចម្បងរបស់លោក។

គួរបញ្ជាក់ថា សមាជិករដ្ឋាភិបាលប៉ាឡេស្ទីនថ្មីនេះ មានរដ្ឋមន្ត្រីចំនួន ២៣ នាក់ និងរួមមានស្ត្រីចំនួន ៤នាក់ និងរដ្ឋមន្ត្រីចំនួន ៦ រូប មកពីតំបន់ហ្គាហ្សា។

រដ្ឋាភិបាលថ្មីនេះត្រូវបានបង្កើតឡើង បន្ទាប់ពីរងសំពាធពីសហរដ្ឋអាមេរិក ឲ្យធ្វើកំណែទម្រង់រដ្ឋបាល ក្នុងពេលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់បន្តអូសបន្លាយ ស្លាប់មនុស្សរាប់សិបម៉ឺននាក់ នៅតំបន់ហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner