រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចែកជូន កងទ័ពជួរមុខ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ គឺ កងពលធំអន្តរាគមន៍លេខ៣ កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។ ដែលពិធី នេះបានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា តាមរយៈ សម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ យ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ គឺ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅ បានមួយកម្រិត ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានលើកឡើងថា សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នេះជាលើកទី ១៣ហើយ ដែលសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញបានចុះមកសំណេះ សំណាល សួរសុខទុក្ខ ដល់ នាយទាហាន នាយទាហានរង និងពលទាហាន។ ដោយឡែកសម្រាប់កងពលតូចអន្តរាមន៍លេខ១២៨ យោធភូមិភាគទី១ បានអញ្ជើញមកចំនួន ៥លើករួចមកហើយដែរ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner