រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ

ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មីថា មានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ ក្រោយបានបិទអស់រយៈពេល៧ឆ្នាំ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។

ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara នោះឡើយ។ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នេះជារូបភាពចាស់តាំងពី១៦ឆ្នាំមុនមកម្ល៉េះ (២០០៨) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះនោះឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឱ្យមានការភ័ន្តច្រទ្បំ៕
ដោយ៖ពលជ័យ

ads banner