ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ លទ្ធផល នៃការបោះឆ្នោតកន្លងមកនេះ គណបក្សប្រជាន​កម្ពុជា ទទួលបានជោគជ័យ និងមានភាពរឹងមាំ

(តាកែវ)៖ យើងមោទនភាពចំពោះលទ្ធផលដ៏ជោគជ័យ នៃ ការបោះឆ្នោតកន្លងទៅ បានបញ្ជាក់ថា គណបក្សប្រជានកម្ពុជាពិតជារឹងមាំ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តតាកែវ ដោយមានអ្នកចូលរួម ៨០៩នាក់ ។ 

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ថ្នាក់ដឹកនាំជាអនុប្រធាន ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលដ៏ខ្លី សម្តេចបានដឹកនាំប្រទេស ទទួលបានសមិទ្ធផលជាច្រើន ក្នុងនាមយើងជាសមាជិកគណបក្សត្រូវបន្តធ្វើការរួមគ្នា គោលដៅរួមគ្នា នោះនឹងទទួលនូវជោគជ័យរួមគ្នា ។ 

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ក៏បានក្រើនរំលឹកដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅទូទាំងខេត្តតាកែវ ត្រូវបន្តរក្សាសាមគ្គីភាព រក្សាទំនាក់ទំនង និងបំពេញការងារឱ្យបានល្អជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសគឺការដោះស្រាយបញ្ហានានានៅមូលដ្ឋានឱ្យបានល្អផងដែរ ៕ 

អត្ថបទ ៖ ង៉ាន់ ទិត្យ

រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner