រដ្ឋបាលខេត្តកំពង់ចាមបើកយុទ្ធនាការជិះកង់ប្រមូលថវិកា ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃចន្ទទី១ ខែមេសាបានយុទ្ធនាការជិះកង់ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយទ្រទ្រង់ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
មុនចាប់ផ្តើមកម្មវិធី ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា យុទ្ធនាការនេះ គឺស្របតាមគោលការណ៍ណែនាំជាពិសេសពី អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំឱ្យក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ ក្រោមជាតិបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិមន្ទីរ ពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងការកៀងគរថវិកាយកទៅផ្គត់ផ្គង់ដល់មន្ទីរ ពេទ្យគន្ធបុប្ផា។លោកថា សកម្មភាពនេះក្នុងគោលដៅជួយសង្គ្រោះកុមារទាំង ឡាយ ដែលមានបញ្ហាសុខភាព៕
ដោយ៖លីពៅ