អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ខេត្តកំពង់ចាម៖ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី បើក បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ។

នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសំណេះសំណាលជាមួយប្អូនៗនិស្សិត មួយចំនួន ដើម្បីស្វែងយល់អំពីមូលហេតុដែលជំរុញឱ្យពួកគេជ្រើសរើស សិក្សាមុខ ជំនា ញ ក្នុងវិស័យកសិកម្ម ដែលមានដូចជា ជំនាញវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រជលផល និងជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រងកសិកម្មជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ប្អូនៗ ពិនិត្យពិចារណាឱ្យបានល្អិតល្អន់ ចំពោះមុខជំនាញដែលខ្លួនបានជ្រើសរើស ដោយត្រូវជ្រើសសិក្សាមុខជំនាញដែលខ្លួនចូលចិត្ត ហើយអាចធានាបាននូវមុខរបរ ឬការងារសមរម្យ ដើម្បីទ្រទ្រង់ជីវភាព និងរួមចំណែកជួយអភិវឌ្ឍវិស័យកសិកម្ម នៅពេលរៀនចប់ ។

បន្ថែមលើមុខជំនាញគោលនៅក្នុងកម្មវិធីសិក្សានេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្អូនៗនិស្សិត ពង្រឹងសមត្ថភាពភាសាអង់គ្លេស និងកំព្យូទ័រ ព្រមទាំងជំនាញផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីចាប់យកឱកាសទៅហាត់ការនៅបរទេស ដើម្បីទទួលបានបទពិសោធ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានយកឱកាសនេះ ពន្យល់ដល់ប្អូនៗនិស្សិតអំពីគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈកាត់បន្ថែមថ្លៃដើមផលិត និងការផលិតបែបគុណភាព តម្រូវតាមទីផ្សារ ព្រមទាំងមានតម្លៃបន្ថែមខ្ពស់។ ជារួម គឺធ្វើយ៉ាណាដើម្បីឱ្យប្រជាកសិករ និងប្រជាជនទាំងអស់ មានហូប មានបាន មានប្រើ និងមានរហូត៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner