ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ប៉ូការី ស្វេត ខេត្តកំពង់ឆ្នាំង រកឃើញ ជើងឯកហើយ
កំពង់ឆ្នាំង ៖ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈ ពេលពេញមួយថ្ងៃកាលពីថ្ងៃអាទិត្យទី២៤ ខែមីនាកន្លងទៅ ព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ ប៉ូការី ស្វេត(Pocari Sweat) ខេត្តកំពង់ឆ្នាំងបានរកឃើញជ័យលាភីទាំងប្រាំបីកម្រិតហើយ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះនាំមកជូនដោយ ភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹក ប៉ូការី ស្វេត គាំទ្រដោយ សហព័ន្ធ កីឡាទោចក្រយានកម្ពុជា និង រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះឡើងនៅទីលាន ប្រណាំងកង់ភ្នំ ដីឡូត៍លីប៉ុង ស្ថិតក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំង។
អ្នករៀបចំកម្មវិធីបានអធិប្បាយថា ព្រឹត្តិការណ៍ប្រណាំងកង់ ភ្នំធ្វើឡើង ក្នុងន័យផ្តល់ឳកាសដល់កីឡាករប្រណាំងកង់ ភ្នំគ្រប់កម្រិត បានបញ្ចេញសមត្ថភាពប្រកួតប្រជែង និងបណ្តុះ ថ្នាលកីឡាករប្រណាំងកង់ភ្នំ សំដៅជ្រើសរើសនិង ពង្រឹង សមត្ថភាព កីឡាករ ដើម្បីអាចប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលអនាគត។
សហព័ន្ធកីឡាទោចក្រយានកម្ពុជាក៏បានកំណត់វិធាននៃការប្រកួតនេះដោយអនុលោមតាមវិធានប្រកួតផ្លូវការដើម្បីសម្រួចកម្រិតប្រកួត ប្រជែង និង ពង្រឹងស្មារតី កីឡាករអាជីពទាំងអស់ ត្រៀមប្រកួត លក្ខណៈអន្តរជាតិនាពេលខាងមុខ។
លោក លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រ យានកម្ពុជា បានមានប្រសាសន៍ថាយើងព្យាយាម បង្កើ ត ព្រឹត្តិការណ៍ ហើយស្វែងរកការឧបត្ថម្ភពីក្រុមហ៊ុន។អ្វីដែលយើងសប្បាយចិត្តគឺក្រុមហ៊ុនបានសហការ ជាមួយ សហព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។
ក្រោមក្រសែភ្នែកអ្នកចូលរួមគាំទ្រនិងទស្សនាជាង ៥០០នាក់។
កីឡាករដែលបានចូលរួមប្រកួតទាំងអស់ បានយកអស់ កម្លាំងកាយ ចិត្តប្រកួតយ៉ាងស្វិតស្វាញ។
ជាលទ្ធផលជ័យលាភីទាំងប្រាំបីកម្រិតមានដូចជា៖
១ កម្រិតអាជីព កីឡាករ សាង សីហា
២ កម្រិតB កីឡាករ និត សីហាក់
៣ កម្រិតC កីឡាករ ឆា ឆង
៤ កម្រិតD កីឡាករ គឹម យូរ៉ា
៥ កម្រិតE កីឡាករ Pierre Yves Catry (ភ្ជែរ កាទ្រី)
៦ កម្រិតនារី កីឡាករ វន់ ស្រីនិត
៧ កម្រិតកុមារ កីឡាករ រ៉ា គីមហេង
៨ កម្រិតKPC កីឡាករ ឈុម ធីសូវុទ្ធ
ម្ចាស់ជ័យលាភីលេខ៣ ក្នុងក្រុមកម្រិតអាជីព កីឡាករ កែវ សុផា មកពីក្រុមកង់ LYLY Racing Team តំណាងក្រុម អាជីព ដែលបានឈ្នះការប្រណាំង បានបង្ហាញពីក្តីរំភើប និងបទពិសោធន៍ដែលបានទទួលពីការប្រកួតនេះ។លោករំពឹងថា នឹងមានការប្រកួតបែបនេះក្រោយៗទៀត។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Pocari Sweat ខេត្តកំពង់ឆ្នាំងបានទទួលកីឡាករចុះឈ្មោះចូលរួមប្រកួតសរុប ចំនួន ២០០នាក់ ។ក្នុងនោះជ័យលាភីលេខ១ ទទួលបានប្រាក់ រង្វាន់ ចំនួន ៨០ម៉ឺនរៀល, លេខ២ទទួលបានប្រាក់រង្វាន់ ចំនួន ៧០ម៉ឺន រៀល និងលេខ៣ទទួលបានប្រាក់រង្វាន់ ចំនួន ៦០ម៉ឺន រៀល ពី Pocari Sweat សម្រាប់ការប្រកួត កម្រិតអាជីព។ ក្រៅពីកម្រិតអាជីព កីឡាករជ័យលាភីក្នុង កម្រិតផ្សេងៗក៏ ទទួលបានប្រាក់រង្វាន់ដែរ សរុបជាទឹកប្រាក់ចំនួន ជាង១២ លានរៀល។
ជុំវិញព្រឹត្តិការណ៍នេះលោក គង់ ដាលីន តំណាងក្រុមហ៊ុន Pocari Sweat បានបញ្ជាក់យ៉ាងដូច្នេះថា នេះជាលើក ដំបូងដែល ក្រុមហ៊ុនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាកង់ ភ្នំនេះ។ លោកសប្បាយចិត្តដោយឃើញមានកីឡាករ កីឡាការិនីមកពីច្រើនខេត្ត ចូលរួម ។ក្នុងនោះមានទាំងថ្នាក់ជាតិ ថ្នាក់ថ្នាល ពិសេសកីឡាការិនី កីឡាក្មេងៗចូលរួមច្រើន។ លោកបន្តថា ក្រុមហ៊ុនព្យាយាមចូលរួម គ្រប់ វិស័យ កីឡា,គ្រប់ ប្រភេទកីឡា ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Pocari Sweat ខេត្តកំពង់ឆ្នាំងបានទទួលការឧបត្ថម្ភផ្តាច់មុខពី Pocari Sweat ដែលជាភេសជ្ជៈ អ៊ីយ៉ុងបំពេញជាតិទឹកបានល្អជាងគេរ បស់ប្រទេសជប៉ុន។ Pocari Sweat ត្រូវបានណែនាំឱ្យពិសា ដោយ វេជ្ជបណ្ឌិតជាច្រើន សំរាប់អ្នកដែលបាត់បង់ជាតិទឹក អ្នកជំងឺរាគរូស អ្នកធ្វើការងារក្រោមកំដៅថ្ងៃ អ្នកលេងកីឡា អ្នកធ្វើដំណើរ និងគ្រប់សកម្មភាព ប្រចាំថ្ងៃ ៕
អត្ថបទ៖ឧសភា