រដ្ឋមន្រ្តីសាធារណការ អញ្ជើញជួបជាមួយបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសាធារណការខេត្តកំពង់ចាម

កំពង់ចាម៖ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណ ការ និងដឹកជញ្ជូនកាលពីចុងសប្ដាហ៍កន្លងទៅ បានអញ្ជើញជួប សំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជ ការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅមន្ទីរសាធារណការខេត្ត កំពង់ចាម។ពិធីនេះក៏មានការ អញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម ផងដែរ។

ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរ សាធារណការខេត្តកំពង់ចាម ត្រូវពង្រឹងវិន័យការងារ ។បំពេញភារកិច្ចតាមតួនាទី និងការចាត់តាំង ព្រមទាំថែររក្សា សាមគ្គី ផ្ទៃក្នុង ឱ្យបានល្អ ។ក្រៅពីនោះត្រូវបន្តយកចិត្តទុក ដាក់រៀនសូត្រពីការងារតាមបច្ចេកទេសថ្មីៗ និងចេះគិតគូរ ដោះស្រាយបញ្ហាប្រឈមនានា។

ចំណែកឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា មន្ត្រីសាធារណការមានភារកិច្ចច្រើន ក្រៅពីការ សាងសង់ ផ្លូវក៏នៅមានការអប់រំផ្សព្វផ្សាយ ការ អំពីច្បាប់ចរាចរណ៍ និងត្រួតពិនិត្យលើមធ្យោបាយយាន យន្តដើម្បីធានាពីសុវត្ថិភាពក្នុងការបើកបរដឹកជញ្ជូន ផងដែរ៕
ដោយៈលី ពៅ

ads banner