សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ សាកល្បងសាលាបឋមសិក្សាយ៉ាងហោច ៥០ ដើម្បីពង្រឹងគុណភាពការសិក្សារបស់សិស្ស

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្នើឲ្យក្រសួងអប់រំដាក់សាកល្បងសាលាបឋមសិក្សាយ៉ាងហោច៥០សាលា ដើម្បីបន្ថែមម៉ោងសិក្សា សំដៅពង្រឹងគុណភាពការសិក្សារបស់សិស្ស ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាកល្បងម៉ោងរៀនបន្ថែមដល់សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពការសិក្សា របស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ ដូចសាលារៀនជំនាន់ថ្មី ។

សម្តេចធិបតី បានបន្តថា យើងមិនអាចថែមម៉ោងគ្រប់សាលាទេ តែយើងសាកល្បង ៥០សាលាសិន មិនអាចអនុវត្តសរុបទេ។ សម្តេចបញ្ជាក់ថា គោលដៅធំបំផុត កែច្នៃម៉ោងដែលសិស្សទំនេរ ឲ្យសិស្សមានម៉ោងសិក្សា ចៀសវាងសិស្សដើរលេងបងតូចបងធំ ។

សម្តេច ថា ត្រូវបង្កើតកម្មវិធី ការងារសង្គម បណ្តុះគំនិត របាំសិល្បៈ ជាដើម គ្រាន់បើជាងសិស្សទំនេរ ដោយយើងមិនចំណាយលុយច្រើនទេ ហើយអាចបំប៉នសិស្សបន្ថែម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំណុចនេះ អាណាព្យបាល ឪពុកម្តាយគាត់គាំទ្រណាស់ ព្រោះពួកគាត់ចង់ឲ្យកូនបានរៀន ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការបង្កើតម៉ោងសិក្សាបន្ថែមសំរាប់សិស្សនោះ ដាច់ខាតមិនត្រូវទារលុយមូលនិធិពីឪពុកម្តាយជដាច់ខាត យើងចង់ឲ្យមានការជួយពីឪពុកម្តាយតាមរយះការជួយអប់រំកូនតែប៉ុណ្ណោះ។ សម្តេចធិបតី បន្តថា ការអប់រំមានតែ៣ទេ គឺនៅផ្ទះ នៅសាលា និងនៅសង្គម ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner