នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយ របស់សម្តេចធិបតីឧបត្ថម្ភ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនស្រុកកំពង់ ស្វាយកាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បាននាំ យកថវិកាបេឡាមរណសង្គ្រោះ ចំនួនបួន លានរៀល និង អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូន ក្រុមគ្រួសារសពអតីត យុទ្ធជនសោធននិវត្តន៍ឈ្មោះ ប៊ុត ធី អាយុ៦៤ ឆ្នាំ អតីត នៅអង្គភាពកងពលធំលេខ៥ ខេត្តព្រះវិហារ ។ លោក បានទទួល មរណភាព ដោយរោគាពាធនៅវេលាម៉ោង២:៥២ រំលងអធ្រាត្រថ្ងៃទី២ ខែមេសា នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ។អំណោយរួមជាមួយថវិកា ក៏មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវកា រ សោកស្ដាយចំពោះមរណភាពរបស់លោកនាយឯក ប៊ុត ធី ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន៕
ដោយ៖ប៊ុន រដ្ឋា

ads banner