មីជាតិប្រារព្ធទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ២មេសា

ភ្នំពេញ៖ ថ្ងៃទី២ ខែមេសា ត្រូវបាន អង្គការសហប្រជាជាតិ កំណត់យកជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោក។ ទិវានេះ ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៨មក សម្រាប់កំរិតពិភពលោក និង ចាប់ពីឆ្នាំ២០១៤មក សម្រាប់កម្ពុជា។ អូទីស្សឹម គឺជាជំងឺផ្តល់ផលវិបាកធ្ងន់ធ្ងរខ្លាំង សម្រាប់លោកអ្នក ជាឪពុកម្តាយផង និង បុគ្គលអ្នកជំងឺផ្ទាល់ផង ព្រោះ វាជាទម្រង់មួយ នៃពិការភាព។ ជាមធ្យមមានមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១៥០នាក់កើតជំងឺ នេះនៅលើភពផែនដី។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និង ជាប្រធានអង្គការ HHC នៅក្នុងកម្មវិធី “ចែករំលែកក្ដីស្រឡាញ់ជាមួយកុមារអូទីស្សឹម និងដោនស៊ីនដ្រូន” រៀបចំដោយមីជាតិ នៅព្រឹកថ្ងៃទី២ ខែមេសានេះ បានបញ្ជាក់ថា សាលាកុមារអូទីស្សឹម នៃអង្គការ HHC បានបង្កើតឡើងក្នុងរយៈពេល ៩ឆ្នាំ ហើយបានប្រមូលកុមារពិការភាពខ្សោយសតិបញ្ញា និង អូទីស្សឹមឱ្យបានចូលរៀន ស្របតាមកម្មវិធីអប់រំពិសេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និង កីឡាខេត្ត និងមន្ទីរសង្គមកិច្ច ក្នុងការរៀបចំសាលាកុមារអូទីស្សឹម បានចំនួន ៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភកាកបាទក្រហមកម្ពុជា ព្រមសប្បុរសជនជាតិ និងអន្តរជាតិ។

ហើយសព្វថ្ងៃនេះ បានកែរសម្រួលមកជាវិទ្យាល័យអប់រំពិសេស ដែលមានកុមារពិការ ខ្សោយសតិបញ្ញា និង អូទីស្សឹម បានចុះឈ្មោះចូលរៀនបានចំនួន២០៥ នាក់ ស្រី ៦៨នាក់។ បន្ថែមពីនេះ លោកនាយកក៏បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន មីជាតិ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីជួបជុំចែករំលែកក្តីស្រឡាញ់ជាមួយកូនៗកុមារអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្នុងទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ព្រមជាមួយការពាំនាំនូវគ្រឿងឧបភោគបរិភោគថវិកា និងបង្កើតបរិយាកាសសប្បាយរីករាយទៅដល់កូនៗផងដែល។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់នៃវិទ្យាល័យ គួបផ្សំជាមួយឱកាសនៃការប្រារព្ធទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ក្រុមការងារមីជាតិបានឯកភាពគ្នាក្នុងការរៀបចំនៅជួបជុំមួយនេះឡើង ដើម្បីបានមកជម្រាបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងពាំនាំនូវសម្ភារៈចំបាច់ រួមមានគ្រឿងឧបភោគបរិភោគ អមដោយសកម្មភាពកម្សាន្តដើម្បីចូលរួមចែករំលែកភាពសប្បាយរីករាយដល់កូនៗទាំងអស់ រួមទាំងជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់វិទ្យាល័យនិយាយជារួម និងនិយាយដោយឡែកគឺផ្តល់នូវការស្រលាញ់រាប់អាន និងភាពកក់ក្តៅចំពោះកូនៗកុមារអូទីស្សឹម។

បន្ថែមពីនេះ លោកជំទាវ ក៏បានអំពាវនាវដល់ឪពុកម្តាយ សូមយកចិត្តទុកដាក់និងតាមដានពីសុខភាពកូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។ ការជួយកុមារបានទាន់ពេល  អាចជួយកុមារ អោយមានការរីកចម្រើនសុខមាលភាពល្អប្រសើរទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ ។

គួរបញ្ចាក់ថា កម្មវិធីសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ដែលរៀបចំឡើងដោយក្រុមហ៊ុនមីជាតិនេះកើតឡើងបាន ក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិឆ្ងាញ់ពិសារសជាតិបែបខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ សម្រាប់ប្រជាជនកម្ពុជា។ មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner