ស្ថានទូតថៃ រួមជាមួយវិស័យឯកជនថៃនៅកម្ពុជា គាំទ្រការអភិវឌ្ឍសង្គម និង សហគមន៍នៅខេត្តស្ទឹងត្រែង
(ភ្នំពេញ)៖ ឯកឧត្តម ឈើតគៀត អត្ថាករ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា រួមជាមួយវិស័យឯកជន និងសហគមន៍ថៃនៅកម្ពុជា បានរៀបចំកម្មវិធី សប្បុរសធម៌មួយនៅ សាលាបឋមសិក្សាទួលត្នោតថ្មី និងមជ្ឍមណ្ឌលសិក្សាសហគមន៍ ទួលត្នោតថ្មី ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីស្ថានទូតថៃប្រចាំកម្ពុជាបានឱ្យដឹងថាកម្មវិធីដែលរៀបចំឡើងនាថ្ងៃទី ២ ខែមេសា ២០២៤កន្លងមក ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមថ្នាក់ក្រោមជា តិ របស់កម្ពុជា ដែលជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ដើម្បីឱ្យមានប្រជាជន នៃប្រ ទេស ទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ និងទទួលបាននូវការចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមរួមគ្នា។
ស្ថានឯកអគ្គរាជទូតថៃ បានឱ្យដឹងថាក្នុងពិធីនេះបានដឹកនាំក្រុមហ៊ុនឯកជនថៃដែលកំពុង បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាង ១៥ ក្រុមហ៊ុនដែលមានដូចជា TTC Group, SCG Cambodia, PTT, CP ALL, CP Cambodia, Makro, Modern Plastic & Packaging, KRUNG THAI BANK, Cambodian Commercial Bank, Export-Import Bank of Thailand, Royal Phnom Penh Hospital, JWD ASIA LOGISTICS, ARIYA CE CO.,LTD., Yip In Tsoi International Cambodia, TNP Health Care, CPPC outdoorwear (Cambodia), និង Thai Airways ព្រមទាំង ការិយាល័យផ្សេងៗរបស់ស្ថានទូតថៃ បានរួមគ្នាឧបត្ថម្ភគាំទ្រដល់សាលាបថម សិក្សា ទួលត្នោត ថ្មី រួមទាំងមជ្ឍមណ្ឌលសិក្សាសហគមន៍ទួលត្នោតថ្មី ដោយនេះជាកម្មវិធី ដែល ស្ថានទូត ថៃបានរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ តាមរយៈការបរិច្ចាកជារបស់របរប្រើប្រាស់ ចាំបាច់ នៅក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងខេត្តនិងថ្នាក់ក្រោមរបស់កម្ពុជា ព្រមទាំង បាននាំយកគ្រឿងឧបភោគបរិភោគដែលចាំបាច់ប្រគល់ជូនដល់សាលាបថមសិក្សានិងមជ្ឍមណ្ឌលខាងលើដើម្បីជាការលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តជូនដល់បុគ្គលិកសិក្សា ខាងលើ ។
ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ អំពីការបេ្តជ្ញាចិត្តនៅក្នុងការចាត់រៀបចំកម្មវិធីសប្បុរសធម៌ខាងលើថា “គណៈប្រតិភូថៃសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីសប្បុរសធម៌នៅក្នុងថ្ងៃនេះ និងជួយបន្តនូវទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរអោយកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមទៅព្រមៗគ្នា និងសង្ឃឹមយ៉ាងខ្លាំងថាកម្មវិធីនៅក្នុងថ្ងៃនេះ នឹងជាចំណែកមួយនៅក្នុងការជួយគាំទ្រដល់សកម្មភាពការសិក្សាអប់រំរបស់ខេត្តស្ទឹងត្រែងអាចអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពដែលជាអនាគតដ៏សំខាន់របស់ខេត្តស្ទឹងត្រែងបន្តទៀត”។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពី សក្តានុភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ រវាងថៃនិងកម្ពុជាអោយកាន់តែខ្លាំងឡើងថែមទៀត ។
ដោយនៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានដឹកនាំវិស័យឯកជនថៃរួមគ្នាស្វែងយល់ អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំង បានធ្វើដំណើរទស្សនកិច្ចទំនប់វារីអគ្គសនីសេសានក្រោម ២ និងបានធ្វើដំណើរ ទេសចរណ៍ទៅកាន់សហគមន៍អេកូទេសចរណ៍កោះហានផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ