ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្តេជ្ញារួមគ្នាជាមួយសមាគមអ្នកអភិវឌ្ឍន៍ លំនៅឋានកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញារួមគ្នាជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដោះស្រាយបញ្ហា ប្រឈម នានា ក្នុងទិសដៅការពារសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ជាមួយនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ ឃើញប្រជាជនកម្ពុជាគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ មានបរិស្ថានល្អ ប្រកប ដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។
អ្នកឧញ៉ា លី ហួរ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ សមាគមនអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិឌ្ឍ វិស័យសំណង់ នៅកម្ពុជា ដែលក្នុងនោះរួមមាន៖បន្តពង្រឹងកិត្យានុភាព និងតួនាទីដ៍សំខាន់របស់ សមាគម ន៍ ដល់អ្នកអភិវឌ្ឍវិស័យសំណង់ក្នុងស្រុក-អន្តរជាតិ ។ លើកកម្ពស់យន្តការភាព ជាដៃគូជា មួយរាជរដ្ឋាភិបាល និងផ្នែកឯកជនរបស់សមាគមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បី ជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ។ បន្តចូលរួមសហការជាមួយរាជរដ្ឋា ភិបាល ស្របតាមគោលនយោបាយលើកកម្ពស់កម្រិតជីវភាពប្រជាជនមានចំណូលទាប និងមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃទាបនៃគម្រោងអភិវឌ្ឍរបស់សមាជិក សមាជិកា និងបន្តរៀបចំធុរៈកិច្ចផ្សេងៗទៀតជាដើម ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ទុកក្តីកង្វល់របស់សមាគមអ្នក អភិវឌ្ឍន៍ លំនៅឋាន ជាក្តីកង្វល់រួមរបស់ក្រសួង មិនតែប៉ុណ្ណោះក្រសួងបានអនុវត្តការងារ ជាច្រើនដើម្បីរក្សានិរន្តរភាពឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាក្នុងនោះមានលំនៅឋាន និងឧស្សាហកម្មសំណង់ ដែលជាវិស័យដ៏ធំ និងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ។ ទន្ទឹមនេះ ក្រសួងក៏បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ខិតខំប្រឹងប្រែងពូនជ្រំ រដ្ឋបាលសាធារណៈទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារតាមវិស័យជំនាញ នីមួយៗឱ្យកាន់តែប្រសើរ ស្របតាមការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួម ផ្តល់ ធាតុ ចូលលើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដែលកំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុ ដែលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ៕
ដោយ / គ្រី សម្បត្តិ