អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន មកឈ្វេងយល់ ពី សកម្មភាព កំចាត់មីននៅកម្ពុជា

កំពង់ឆ្នាំង៖ឯកឧត្តម Bogdan Drapiatyi អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃនៃប្រទេសអ៊ុយក្រែន ដែលកំពុងញាំញីដោយ សង្រ្គាម  នៅ ព្រឹកថ្ងៃពុធនេះ បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន (CMAC) ខេត្តកំពង់ឆ្នាំង។ប្រតិភូរួមដំណើរ ដោយមន្ត្រីជាន់ខ្ពស់នៃក្រសួង សេដ្ឋកិច្ច និងតំណាងអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ ប្រទេសអ៊ុយក្រែន (SESU),មន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសហ ប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA)ផងដែរ។

មន្រ្តីកម្ពុជាបានបញ្ជាក់គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ុយក្រែននៅទីនោះ ដើម្បីស្វែងយល់អំពី យុទ្ធសាស្ត្រ ស្តីពីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និង ដើម្បីស្វែងយល់ពីប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា។ពិសេសប្រតិបត្តិ ការដោយ ការប្រើប្រាស់គ្រឿងចក្របោស សម្អាត មីនជប៉ុន  និងឧបករណ៍រាវរកមីន ដែលនឹងផ្តល់ជូន ដល់អ៊ុយក្រែន ដោយមានការគាំទ្រ ពី រដ្ឋាភិបាលជប៉ុន។ប្រតិភូក៏មកស្វែងយល់ពីតម្រូវការក្នុងការផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីជំនាញអ៊ុយក្រែនដែលនឹងមកសិក្សានៅពេលខាង មុខ។
 
ក្នុងឱកាសនេះឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់រួម ជាមួយ មន្រ្តីជំនាញ បានជម្រាបជូនគណៈប្រតិភូពីសកម្មភាព របស់វិទ្យា ស្ថានទាក់ទងនឹងវិស័យមីននិងគ្រាប់មិនទាន់ផ្ទុះ។

ប្រតិភូបានទស្សនាដោយផ្ទាល់នូវសកម្មភាពសុនខហិតរាវរកគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ,ទស្សនាសត្វកណ្តុររាវរកគ្រាប់មីន  និងទស្សនាអង្គភាពពិសេស កាត់បន្សាបគ្រាប់ជាដើម។

សូមរំឮកថា ដោយមានការគាំទ្រពីប្រទេសជប៉ុន តាមរយៈ ចៃកា ក្នុងការកសាងអគារហ្វឹកហ្វឺនបន្ថែមទៀតនោះ វិទ្យាស្ថានប ច្ចេក ទេស សកម្មភាពកំចាត់មីន នេះនឹងក្លាយជា មជ្ឈមណ្ឌលក្នុងការផ្តល់ការហ្វឹកហ្វឺនក្នុងវិស័យសកម្មភាពមីន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលធំជាងគេនៅក្នុងប្រទេស កម្ពុជា។

បន្ទាប់ពីការទស្សនាវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននៅខេត្តកំពង់ឆ្នាំងរួច គណៈប្រតិភូបានបន្តដំណើរទៅខេត្តបាត់ ដំបង ដើម្បីទស្សនារោងជាងកណ្តាល ដែលមានទីតាំងនៅក្នុង កងឯកភាពកំចាត់មីនទី២ ជាបន្តទៀត ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner