សម្តេចតេជោ ហ៊ុន សែន ទទួលជាប្រមុខរដ្ឋស្តីទីលើកដំបូង (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន នឹងទទួលឋានៈជាប្រមុខរដ្ឋស្តីទីលើកដំបូង ក្នុងឱកាសដែលព្រះមហាក្សត្រខ្មែរ ទ្រង់ព្រះរាជអវត្តមានចាកចេញទៅកាន់ប្រទេសជប៉ុន។
យោងតាមព្រះរាជសារដែលទើបបានទទួលនៅថ្ងៃពុធនេះ, ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុនចាប់ពីថ្ងៃទី៥មេសា។
ព្រះរាជសារបានសរសេរថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងទទួល» ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។