ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសសម្រុកមកលេងស្រុកកំណើតក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (Video Inside)

ប្រជាពលរដ្ឋខ្មែរដែលធ្វើការក្នុងប្រទេសជិតខាងកម្ពុជា រួមមាន ថៃ, វៀតណាម និងឡាវ បាននាំគ្នាវិលត្រឡប់មកស្រុកកំណើតនៅតាមបណ្តាខេត្ត និងរាជធានី នៅច្រើនថ្ងៃមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានមកដល់។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍, គិតចាប់តាំងពីដើមខែមេសានេះមក ប្រជាពលរដ្ឋខ្មែរជិតបីម៉ឺននាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកម្ពុជាវិញ ដោយមិនចាំបាច់ត្រូវការបង់សេវាទិដ្ឋាការចេញចូលឡើយ ក្នុងរយៈពេល១៥ថ្ងៃ ដោយសារតែការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រទេសជិតខាងកម្ពុជា។

យោងតាមធម្មតា ការធ្វើដំណើរឆ្លងកាត់ព្រំដែន នឹងតម្រូវបង់ថ្លៃសេវា ប៉ុន្តែក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែមេសា ដែលមានពិធីបុណ្យចូលឆ្នាំខ្មែរ ដំណើរចេញចូលត្រូវបានលើកលែងការបង់ទិដ្ឋាការ។

ពលរដ្ឋខ្មែរបាននាំគ្នាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួល លើការធ្វើដំណើរចេញចូលរយៈពេល១៥ថ្ងៃ ដែលមិនតម្រូវបង់សេវាទិដ្ឋាការចេញចូលនេះឡើយ។

ads banner