ក្រសួងអប់រំណែនាំសិស្សតាមសាលាមិនត្រូវលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបម្សៅ (Video Inside)

ក្រសួងអប់រំ បានចេញសេចក្តីណែនាំតាមសាលារដ្ឋ និងសាលាឯកជន ហាមដាច់ខាតការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបម្សៅ ក្នុងអំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី។

សេចក្តីណែនាំថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បាននិយាយកត់សម្គាល់ថា មាន «សិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន៖ លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ជាដើម ដាក់ទៅលើគ្នាទៅវិញទៅមក ដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព»។

សេចក្តីណែនាំបួនចំណុចបានហាមដាច់ខាតនូវការលេងល្បែងទាំងនោះ និងស្នើឱ្យមានកិច្ចសហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្ដល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕

ads banner