គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៨នាក់
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៩លើក បណ្តាលអោយមនុស្សស្លាប់០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៨នាក់ ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០៣នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។