ប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង អញ្ជើញសួរសុខទុក្ខ និងជូនពរ កងទ័ពតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ខេត្តកណ្ដាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល កាកលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ លោក វរសេនីយ៍ឯក ង្វៀន ហុងខៀម មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-04_14-15-27-1024x682.jpg)
វរសេនីយ៍ឯក ង្វៀន ហុងខៀម មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តអានយ៉ាង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ បក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម និងបានជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាក្នុងឱកាសនោះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើគ្រប់ភារកិច្ច និងសូមឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និយាយរួម និយាយដោយឡែក ចំពោះកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឲ្យនៅគង់វង្សស្ថិតស្ថេរជារៀងរហូត។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-04_14-15-23-1024x682.jpg)
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានថ្លែងនូវការស្វាគមន៍ចំពោះ លោក វរសេនីយ៍ឯក ង្វៀន ហុងខៀម មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តអានយ៉ាង និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ៕
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-04_14-15-09-1024x586.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-04_14-15-11-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-04_14-15-14.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-04_14-15-03.jpg)
អត្ថបទ ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា