ពីរភាគីរួមគ្នារៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែង ផ្សងសំណាងនិងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ”
សៀមរាប៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រួមជាមួយរដ្ឋបាល ខេត្ត សៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ ប្រភេទ”នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមេសា ឆ្នាំ២០២៤។
ក្នុងនាមជាម្ចាស់ផ្ទះអភិបាលរងខេត្តសៀមរាប លោក លី សារី បានលើកឡើងពីស្ថានភាពនិងទស្សនៈអំពីល្បែងស៊ីសង ដែល មាន ការវិវត្តពីបែបប្រពៃណីឈានមកសម័យទំនើបនៃ ឌីជីថល។
ចំណែកឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការ គ្រប់ គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) តំណាង ឯកឧត្តម អគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគ.ល.ក បានលើកឡើងពី គោលបំណងសំខាន់ដែលរៀបចំឱ្យមាន កិច្ចពិភាក្សាគឺ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត លើការគ្រប់ គ្រង អាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈមនានា និងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ដែល បាននិងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវ កម្ម ល្បែងផ្សងសំណាង។ ២. បង្កើនកិច្ចសហការយ៉ាង ជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថ កិច្ច ពាក់ ព័ន្ធសំដៅផ្លាស់ប្តូរ ព័ត៌មាន និង សហការ ក្នុងការ គ្រប់គ្រង តាមដាន ត្រួតពិនិត្យ និង ៣. លើកកម្ពស់ការ យល់ដឹងឱ្យកាន់តែ ទូលំទូលាយនូវច្បាប់និងលិខិត បទដ្ឋាន គតិយុត្ត ជាធរមាន ពាក់ព័ន្ធនឹងការ គ្រប់គ្រងអាជីវកម្ម ល្បែងផ្សង សំណាង ។
ឯកឧត្តមអគ្គលេខាធិការ គ.ល.ក. ក៏បានបញ្ជាក់ជូនអង្គប្រជុំ ផងដែរថា មកដល់បច្ចុប្បន្ន គ.ល.ក. បានផ្តល់អាជ្ញាបណ្ណ ល្បែង ផ្សងសំណាងចំនួន ២១ អាជ្ញាបណ្ណសាខាល្បែងផ្សង សំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់ តែប្រភេទឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ ដែលបានដំណើរការជាយូរមកហើយ តាំងពីមុនពេលមាន ច្បាប់ ស្តីពី ការគ្រប់ គ្រងល្បែង ពាណិជ្ជកម្មមកម៉្លេះ និងពុំមាន បង្កផលប៉ះពាល់ដល់ការគ្រប់គ្រងនោះទេ ហើយ គ.ល.ក. ក៏មិនទាន់បាន ផ្តល់ការ អនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជ កម្មអំពីល្បែងគ្រប់ប្រភេទ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ដល់ក្រុមហ៊ុនល្បែង ផ្សងសំណាងណាមួយឡើយ៕
ដោយ៖ ស៊ាន សុផាត