ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) សម្រេចផ្តល់ជំនួយ លើវិស័យសុខាភិបាល នៅ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)របស់ប្រទេសកូរ៉េ បានសម្រេច ផ្តល់ជំនួយលើវិស័យសុខាភិបាលមករាជធានីភ្នំពេញ ដោយជួយ កសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋកម្ពុជា ពិសេសគឺប្រជាពលរដ្ឋនៅខណ្ឌដង្កោតែម្តង។

ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិ បាល សាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ »រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ រវាង លោក នួន ផារ័ត្ន អភិបាលរងរាជ ធានី ភ្នំពេញ និងលោកស្រីYung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ កូរ៉ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ៖ ការសម្រេចឱ្យមានការសាងសង់ មន្ទីរពេទ្យ បង្អែក ដង្កោ ក្រោមការជួយឧបត្ដមពី KOICA គឺជាសក្ខីភាព បង្ហាញពីការយកចិត្តទុកដាក់ ពីរដ្ឋភិបាលនិងប្រជាជនកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយរីកចម្រើន ហើយនេះក៏បង្ហាញអោយឃើញពីការរិតចំណងសាគ្គីភាព ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ ។

ឯកឧត្តម ឃួង ស្រេង បន្តថា ៖ ការសម្រេចជ្រើសរើសយកខណ្ឌដង្កោ ដើម្បីសាងសង់មន្ទីរ ពេទ្យ បង្អែកនេះ គឺដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថា ទីតាំងនេះល្អ មាន រោងចក្រ សហគ្រាស កម្មករ និងប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាច្រើននៅទីនេះ ហើយនៅ ឆ្នាំ២០២៥ខាងមុខនេះ ព្រលានយន្តហោះថ្មីនៅក្បែរទីតាំងនេះក៏នឹងត្រូវ បើកដំណើរកា រផងដែរ ដែលធ្វើអោយតំបន់នេះ ពោពេញទៅដោយមនុស្សរស់នៅច្រើន ខណៈដែលខណ្ឌ ដង្កោ នេះមានតែមន្ទីរពេទ្យថ្នាក់ជាតិតែមួយសម្រាប់ព្យាបាលជម្ងឺមហារីក។

លោកស្រី Yung Yeon SHIN បានលើកឡើងថា៖ KOICA បានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ២០០៣ បានជួយប្រទេសកម្ពុជាបានចំនួន ១៣គម្រោងហើយ ដែលមានទឹកប្រាក់ ប្រមាណ ៨៣លានដុល្លារអាមេរិក ហើយគម្រោងសាងសង់អគារមន្ទីរពេទ្យ កុមារជាតិ នៅ ក្នុង ឆ្នាំ២០០៥ ក៏ស្ថិតក្នុងគម្រោងនេះផងដែរ។ សំរាប់ការជួយសាងសង់មន្ទីរពេទ្យបង្អែក ដង្កោនេះ គឺជាគម្រោងទី ១៤របស់ KOICA ដើម្បីលើកកម្ពស់សេវាសុខាភិបាល សាធា រណៈ ជូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner