សម្តេចធិបតី៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ

ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (ហៅកាត់ថា គ.វ.រ.) ដែលមានតួនាទី និងភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួន ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖

១. ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព
២. ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន
៣. ការរៀបចំប្រព័ន្ធលើកទឹកចិត្តសម្រាប់មន្ត្រីឱ្យសមស្របទៅនឹងគោលការណ៍គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម។

រាជធានីភ្នំពេញ រសៀលថ្ងៃទី៤ មេសា ២០២៤

#ams1minute

ads banner