រង្វង់ផ្សែងដ៏កម្រចេញពីភ្នំភ្លើង នៅអ៊ីតាលី
រ៉ូម៖ រង្វង់ផ្សែងដ៏កម្រ ត្រូវបានប្រទះឃើញ ហក់ឡើងលើមេឃជាបន្តបន្ទាប់ ចេញពីភ្នំភ្លើង Etna នៅក្នុងប្រទេសអ៊ីតាលលី កាលពីថ្ងៃសៅរ៍។
ភ្នំភ្លើង Etna ដែលមានកម្ពស់ ៣៣៥៧ម៉ែត្រ នៅលើកោះ Sicily មួយនេះ មានសកម្មភាពញឹកញាប់បំផុត នៅទ្វីបអឺរ៉ុប ហើយគេបានកត់ត្រា ពីភាពសកម្មរបស់វា អស់រយៈពេល ជាង៣៥០០ឆ្នាំមកហើយ។
ទីភ្នាក់ងារសារព័ត៌មាន Dailymail បានចុះផ្សាយថា ក្នុងអំឡុងពេលប្រាំមួយខែ ក្នុងឆ្នាំ២០២១ ភ្នំភ្លើង Etna ធ្លាប់បានបញ្ចេញសារធាតុភ្នំភ្លើង យ៉ាងច្រើន ក្នុងកម្ពស់ជិត ៣០ម៉ែត្រ។
ការផ្ទុះភ្នំភ្លើង Etna ដ៏បំផ្លិចបំផ្លាញបំផុត គឺកើតឡើង នៅឆ្នាំ១៦៦៩ ក្នុងនោះ មានភូមិ និងទីប្រជុំជន ប្រមាណ ១៤ទីតាំង ត្រូវបានបំផ្លាញ ដោយសារលំហូរនៃកម្អែភ្នំភ្លើង ឬ ដោយការរញ្ជួយដី ដែលកើតមាន បន្ទាប់ពីការផ្ទុះ។
ប្រភពបានបន្ថែមទៀតថា រង្វង់ផ្សែងដ៏កម្រ នៃភ្នំភ្លើង Etna នេះ ក៏បានបង្ហាភាពអស្ចារ្យមួយសម្រាប់ភ្ញៀវទេសចរ ដែលមានការភ្ញាក់ផ្អើលនឹងហេតុការណ៍នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត