អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនាវីកងការពារកោះពូលូវៃ

កំពង់ស្ពឺ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យ បានដឹកប្រតិភូនៃរដ្ឋបាលខេត្ត អញ្ជើញសាកសួរសុខទុក្ខកងកម្លាំងនាវី ដែលឈរជើងនៅកងការពារកោះពូលូវៃលេខ៥ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។

ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្តនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ២០២៤នេះ សម្តេចទាំងទ្វេដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងខេមរភូមិន្ទប្រចាំទិសកោះពូលូវ៉ៃ ដែលបានលះបង់អាយុជីវិតកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការការពារបូរណភាពទឹកដី។ឯកឧត្តមក៏នាំនូវការសាកសួរសុខទុក្ខផងដែរពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិតជាមួយការប្រសិទ្ធពរជ័យឆ្នាំថ្មីសូមសុខភាពរឹងមាំ។

ក្នុងឳកាសនេះប្រតិភូរដ្ឋបាលខេត្តបាននាំយកទៅជាមួយនូវសម្ភារមាន១. ស៊ីម៉ង់ត៍ ១០០ តោន,២. អង្ករ៤តោន,៣.ភេសជ្ជៈ ១០០ កេស,៤.ឧបករណ៍ Drone ១គ្រឿង,៥.កុំព្យូទ័រ មួយគ្រឿង,៦. ម៉ាស៊ីនព្រីនធ័រមួយគ្រឿងនិង៧.ថវិកាមួយចំនួន៕
ដោយ:ម៉ុន សំអាត

ads banner