សត្វរមាសចាវ៉ានដ៏កម្របំផុតប្រទះឃើញនៅឥណ្ឌូនេស៊ី

ហ្សារកាតា៖ កូនរមាសចាវ៉ានថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅឧទ្យានជាតិឥណ្ឌូនេស៊ី ការនេះផ្តល់ក្តីសង្ឃឹមសម្រាប់ការអភិរក្សថនិកសត្វមួយប្រភេទ ក្នុងចំណោមថនិកសត្វជិតផុតពូជដ៏កម្របំផុតរបស់ពិភពលោក។

កំភួនជើងសត្វរមាសចាវ៉ានដ៏កម្រមួយក្បាល ដែលត្រូវបានគេប៉ាន់ស្មានថា មានអាយុចន្លោះពី ៣ ទៅ ៥ខែ ត្រូវបានគេប្រទះឃើញនៅក្នុងខ្សែអាតិ៍វីដេអូខ្លីមួយ ដែលថតបានកាលពីខែមុន ដោយកាមេរ៉ាបង្កប់មួយគ្រឿង ក្នុងចំណោម ១២៦គ្រឿង ដែលត្រូវបានតំឡើងនៅក្នុងឧទ្យានជាតិ Ujung Kulon នៅលើកោះជ្វា។

កូនសត្វរមាសចាវ៉ានដែលគេមិនទាន់ស្គាល់ភេទមួយក្បាលនេះ ត្រូវបានគេឃើញដើរជាមួយមេរមាសនៅក្នុងឧទ្យានជាតិ ដែលជាជម្រកព្រៃចុងក្រោយបង្អស់របស់សត្វរមាសចាវ៉ាន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានឥណ្ឌនេស៊ី លោក Satyawan Pudyatmoko បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា នេះជាដំណឹងល្អ និងបង្ហាញឱ្យឃើញថា សត្វរមាសចាវ៉ាន ដែលបង្ហាញវត្តមាននៅក្នុងឧទ្យានជាតិ Ujung Kulon អាចបង្កាត់ពូជបានត្រឹមត្រូវ។

ក្រោយមានការធ្លាក់ចុះយ៉ាងគំហុក នៃចំនួនសត្វរមាសជាច្រើនឆ្នាំ អាជ្ញាធរជឿជាក់ថា សត្វចិញ្ចឹមកូនដោយទឹកដោះដ៏កម្របំផុតនេះ មានចំនួនតែ ៨២ក្បាលប៉ុណ្ណោះ នៅក្នុងដែនជម្រកសត្វព្រៃខៀវស្រងាត់ និងអូរទឹកសាប ដែលមានទំហំប្រហែល ១២០,០០០ហិកតា។

សត្វរមាសចាវ៉ានមានស្បែកក្រាស់ៗដែលបង់រំលេចជាភ្លីផ្នត់ៗ ហាក់បីដូចជាអម្បូរសត្វទាំងនេះមានពាក់អាវក្រោះ។ អ្វីដែលគួរចាប់អារម្មណ៍ នោះគឺពួកវាធ្លាប់មានចំនួនរាប់ពាន់ក្បាលរស់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ តែរងគ្រោះព្រោះការបរបាញ់ និងការដណ្ដើមជម្រកពីសំណាក់មនុស្ស ទើបសត្វរមាសចាវ៉ានក្លាយជាសត្វដ៏កម្របំផុត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner