ឯកឧត្តម ជា វ៉ាន់ដេត ជំរុញដល់អាជ្ញធរមូលដ្ឋានក្នុងខេត្តតាកែវ ត្រូវសហការគ្នា អនុវត្តន៍ឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានជំរុញ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមអនុវត្តន៍អោយបានម៉ឺងម៉ាត់ និងមិនលើកលែងចំពោះការងរបង្រ្កាបល្បែង ស៊ីសងគ្រប់ប្រភេទ ដែលខុសច្បាប់ រួមជាមួយនិងបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្មផ្សេងៗ ពិសេសគឺគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ដើម្បីបង្កឱ្យ បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែល្អប្រសើរឡើង។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ ដោយមាន ការ អញ្ជើញ ចូលរួមពី ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកត្រាំកក់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រមាណ ៨០០នាក់។

ឯកឧត្តម ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ ដែលបានបោះឆ្នោតព្រឹទ្ទសភា ភូមិភាគ៥ ទទួលបានជោគជ័យរហូតដល់ ទៅ៧លើ៧ អាសនៈ ជាកត្តាគាំទ្រដល់បេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភានាពេលថ្មីៗនេះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ក្រោម ជាតិ ពិសេសសម្តេចវិបុលបញ្ញា សុខ អាន ជាស្ថាបនិកដែលបាន យកចិត្តទុកដាក់បំផុត ចំពោះខេត្តតាកែវទាំងមូល ក្នុងនោះរោងចក្រមួយចំនួនត្រូវបានរៀបចំ និងបើកឱ្យដំណើរ នៅខេត្ត ដែលជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ទាំងអស់នេះគឺជាគំរូដ៏ល្អមួយ សំរាប់ឱ្យយើងជាអ្នកបន្តវេនអនុវត្តឱ្យបានល្អផងដែរ ។

ឯកឧត្តម ជា វ៉ាន់ដេត បានក្រើនរំលឹកដល់រដ្ឋបាលខេត្ត ស្រុក ឃុំ ត្រូវបង្កលក្ខណៈ សប្បាយ រីករាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប្រកប ដោយសេចក្តីសប្បាយរីករាយ នៅក្នុងឱកាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner