មន្ត្រីកាទូតកម្ពុជា-ចិន ពិភាក្សាគ្នាលើវិស័យសក្តានុពល ក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន

(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន-កម្ពុជា បានទទួលជួប លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន នៅទីស្តីការក្រសួង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាគ្នាលើវិស័យសក្តានុពល ក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ ជ្រុង ជ្រោយអាស៊ាន-ចិន ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូសន្ទនាអាស៊ាន-ចិន។

ភាគីទាំងពីរសង្កត់ធ្ងន់លើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងមធ្យោ បាយក្នុង ការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ព្រមទាំង បានផ្លាស់ប្តូរ ទស្សនៈ ស្តីពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner