រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅស្រុកបន្ទាយអំពិល
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបកាលពីថ្ងៃចន្ទទី៨ ខែមេសា បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៥ ចំណុះឳ្យកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ក្នុងឳកាសនេះ លោក សំកុល សុចិត្ត្រា អភិបាលរងខេត្តសៀមរាបបានកោតសរសើរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលចិត្តទុកដាក់ ហ្វឹកហាត់ជាប្រចាំ និងបានលះបង់យ៉ាងធំធេងក្នុងការ ការពារបូរណ៌ភាពទឹកដី។
ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាបបាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២៩មុខ និង មី ១៥០កេស , ស្រាបៀរ ៥០កេស ,ទឹកក្រូច ៥០កេស , គោ ២ក្បាល , ជ្រូក ៤ក្បាល , ប្រេងម៉ាស៊ូត ២ពាន់លីត្រ,ស័ង្កសី ២ពាន់សន្លឹក ,តង់ ០១ផ្ទាំង ,ហ្វុយដាក់ប្រេង ១០ និង ថវិកា២០លានរៀល ។ក៏ចែកជូនដល់កងទ័ពម្នាក់ៗនូវថវិកាមួយចំនួនព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវថវិកា៦លានរៀល , ស្រាបៀរ៥០កេស និង មី ៧០កេស៕
ដោយ :ស៊ាន សុផាត