ក្រសួងប្រៃសណីយ៍ ចេញសេក្តីជូនដំណឹងស្តីពីលទ្ធផលដំណាក់កាលទី១ ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆាំ្ន២០២៤

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាប ជូន សាធារណជន និងសិស្សានុសិស្សដែល បានចូលរួមប្រកួតប្រជែងក្នុង កម្មវិធីសរសេរ សំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ មេត្តាជ្រាបថា ក្រោយពីគណៈកម្មការ បានវាយ តម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបាន ចូលរួម ប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរ ទាំងនេះ មានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។

បេក្ខជនជ័យលាភីទាំង ១០រូប នឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយ មានការ សម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យនៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើស យកបេក្ខជនឆ្នើម ១រូប ប៉ុណ្ណោះ ឱ្យចូលរួមជាតំណាង របស់ កម្ពុជានៅក្នុងកម្មវិធី ប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាព ប្រៃសណីយ៍សកល (Universal Postal Union)។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner