Apple បញ្ឈប់បុគ្គលិករាប់រយនាក់ក្រោយបរាជ័យគម្រោងឡានអគ្គិសនី

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បាននបញ្ឈប់បុគ្គលិកការិយាល័យ ជាង៦០០នាក់តាំងពីថ្ងៃទី២៧ខែមីនា មក បន្ទាប់ពីគម្រោង ផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិត IPhone មួយនេះបានបរាជ័យ ទោះបីប្រឹងប្រែង ១០ឆ្នាំមកហើយក្តី។

នេះគឺជាការកាត់បន្ថយបុគ្គលិក លើកដំបូងរបស់ Apple ចាប់តាំងពីបញ្ចប់ដំណាក់កាលជំងឺរាត្បាតកូវីដ១៩មក។ AFP ព្យាយាមសុំការបំភ្លឺ កាលពីថ្ងៃទី៥ ខែមេសា ប៉ុន្តែ Apple មិនឆ្លើយតប។

Bloomberg បានឲ្យដឹងថា Apple បានរៀបចំបុគ្គលិក ជិត២០០០នាក់ លើការផលិតឡានអគ្គិសនី ខណៈទីផ្សារប្រកួតប្រជែងខ្លាំងលើ រថយន្តប្រភេទ EV នេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner