បញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំ សូត្រមន្តចម្រើនព្រះបរិត្ត និងលេងល្បែងប្រជាប្រិយ

កំពង់ធំ៖ខណៈដែលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិត មក ដល់ ដូចទម្លាប់រៀងរាល់ឆ្នាំដែរ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹក រងកំពង់ធំបាននិមន្តព្រះសង្ឃនៅវត្តបទុមរ័ត្នហៅ វត្ត ក្រចាប់ មកសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់ វិញ្ញាណក្ខន្ធកម្មា ភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ជីវិត ក្នុងសម័យសង្គ្រាម ក្នុងបុព្វហេតុ ការពារទប់ស្កាត់ការវិល ត្រឡប់ មកវិញនៃរបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ។

ពិធីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ និងលោកជំទាវព្រមទាំងនាយទាហាន នាយ ទាហានរង ពលទាហាន ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ យ៉ាងច្រើនកុះករ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ជារៀង រាល់ ឆ្នាំបញ្ជាការដ្ឋានតែងតែប្រារព្ធពិធីនេះ ដើម្បីអបអរសាទរ សង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងឧទ្ទិសកុសលដល់វិញ្ញាណ ក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងសម័យ សង្គ្រាមដើម្បីបុព្វហេតុ ជាតិ និងប្រជាជនកម្ពុជា។លោកក៏ បានសព្វសាធុការ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ សូម ទទួល បាន នូវសេចក្តីសុខ សេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ ជូន ។

ក្នុងឱកាសនេះដើម្បីបង្កបរិយាកាសរីករាយ ថ្នាក់ដឹកនាំ បញ្ជាការដ្ឋាន ក៏បានអញ្ជើញក្រុមសិល្បៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មកសម្ដែងរបាំត្រុដិ ព្រមទាំងដឹកនាំ លេងល្បែងប្រជាប្រិយនានាផងដែរ៕


អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា

ads banner