ប្រទានកម្មដីរបស់រដ្ឋ ជូនបងប្អូនពលរដ្ឋដែលរស់នៅ អាស្រ័យ ផលចំនួន២៧គ្រួសារ
បាត់ដំបង៖ដោយការសន្ដោសប្រណី ដល់ប្រជាពលរដ្ឋរស់នៅ និង អាស្រ័យផលលើដីរដ្ឋដែលស្ថិតក្នុងបញ្ជីសារពើ ភណ្ឌនៃ ទ្រព្យសម្បត្តិមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តបាត់ដំបងចំនួន២៧គ្រួសារ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ បណ្ណកម្មសិទ្ធិស្របច្បាប់ តាមរយៈការធ្វើ ប្រទានកម្មរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងពិធីប្រគល់-ទទួលបណ្ណកម្មសិទ្ធដីធ្លី ដែល ជា”ដីប្រទាន កម្ម” ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងនាចុង សប្ដាហ៍កន្លងទៅ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងថា អាជ្ញាធរ មន្ទីរសាមី និងមន្ទីរជំនាញពាក់ព័ន្ធតែងតែផ្សារភ្ជាប់ក្នុងការជួយដោះស្រាយ និងពន្លឿន ដើម្បីធ្វើយ៉ាងណា ដើម្បីឱ្យបងប្អូនទទួលបាន នូវសិទ្ធិអាស្រ័យផលដោយ ស្របច្បាប់។ ថ្ងៃនេះអ្វីដែល បងប្អូន ទន្ទឹងរង់ចាំនោះគឺបានចេញជាផ្លែផ្កាហើយ។
លោក លាង វាសនា បន្តថា ការធ្វើប្រទានកម្មផ្ដល់ទីតាំងដីនេះ គឺជាការគិតគូរដល់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុ
ជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីកម្ពុជា។
ឯកឧត្តម អ៊ុត ក្លឹង ជាអគ្គ នាយក រដ្ឋាករទឹកបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរា ថា ទីតាំងដីដែល ត្រូវបាន ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារនេះ គឺជាអតីតដីសិប្បកម្មឡឥដ្ឋរបស់រដ្ឋនៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ និងស្ថិតនៅក្រោមការគ្រប់គ្រងជាកម្ម សិទ្ធិដី របស់មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបជិតបី ម៉ឺន ម៉ែត្រការ៉េ។ ក្រោយមកដីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត ។ដីនេះ ត្រូវបានបងប្អូនជា អតីតកម្មករឡឥដ្ឋ និងប្រជាពលរដ្ឋភៀសសឹកមកតាំងទីលំនៅ និងរស់នៅអាស្រ័យផលតាំងពីឆ្នាំ ១៩៨០ រហូត មកដល់ បច្ចុប្បន្ន។
ឯកឧត្តមអគ្គនាយកបន្ថែមថា ដើម្បីគ្រប់គ្រងដីរដ្ឋ និងដើម្បី សុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត និង មន្ទីរ ឧស្សាហកម្មខេត្តបានរៀបចំបែងចែកជា ដីឡូត៍ ចំនួន២៧ ឡូត៍ផ្តល់ជូនប្រជាពលរដ្ឋទាំង២៧គ្រួសារ ថែមទាំងបានរៀបចំ ចាក់ដីបំពេញ ធ្វើផ្លូវ រៀបចំប្រព័ន្ធទឹកស្អាតនៅទីនោះផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប