នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅអាមេរិក

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងភរិយា កាលពីថ្ងៃចន្ទ បានអញ្ជើញទៅដល់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅទីនោះ។

យន្តហោះពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចុះចត នៅក្នុងរដ្ឋ Maryland ជិតនឹងទីក្រុង Washington, DC ។ លោក Fumio Kishida គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Jo Biden នាសេតវិមាន នៅថ្ងៃពុធ។

ប្រភពផ្លូវការបានប្រាប់ Yahoo ថា មេដឹកនាំទាំងពីរ គ្រោងនឹងបង្ហាញ អំពីកម្មវិធី និងគំនិតផ្តួចផ្តើម ថ្មីៗ ចំនួន ជាង៧០។ ជុំវិញទស្សនកិច្ចនេះ សហរដ្ឋអាមេរិក និងជប៉ុនគ្រោងនឹងប្រកាសជាប្រវត្តិសាស្ត្រ នៅក្នុងកិច្ចប្រជុំកំពូល រួមទាំង ការផ្តោតលើវិស័យការការពារ និង បញ្ញាសប្បនិម្មិត ឬ AI ជាពិសេស។

ក្រៅពីនេះ ក៏នឹងមានកិច្ចសហប្រតិបត្តិការថ្មី នៅក្នុងវិស័យលំហអាកាស ព្រមទាំង ការប្រែប្រួលអាកាសធាតុផងដែរ នេះបើតាមប្រភពដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner