សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងមន្ទីរ សាធារណការ ផ្សព្វផ្សាយស្តីពីច្បាប់ចរាចណ៍ផ្លូវគោក
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍ គណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពី ព្រឹកថ្ងៃទី៩ ខែមេសា បានអញ្ជើញចូលរួមពិធីបើកយុទ្ធនាការ ស្តីពី(យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក)ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រុម ប្រតិបត្តិសាខា មន្រ្តី អនុសាខា មន្រ្តីសាធារណការនិងដឺកជញ្ជូនខេត្ត យុវជន វិទ្យាល័យកំពង់ធំ យុវជនសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) និងកង កម្លាំងសមត្ថកិច្ច។
យុទ្ធនាការនេះរៀបចំឡើងក្នុងបរិវេណសួនច្បារដាវដែកកំពង់ស្វាយ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខណៈដែលថ្ងៃចូល ឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ឆាប់ៗនេះ។ពិធីនេះក៏មាន សំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់ប្រជាពលរដ្ឋឱ្យចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាព របស់ ខ្លួន ផងដែរ៕
ដោយ៖ប៊ុន រដ្ឋា