ស្វាកន្ទុយស មានឆោសស្រស់ស្អាត និងរស់នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី
(ភ្នំពេញ)៖ ស្វាកន្ទុយស ជាប្រភេទពានរដែលមានពណ៌សម្បុរស្រស់ស្អាត ដោយមានលក្ខណៈខុសប្លែកពីប្រភេទស្វាដទៃទៀត។ នៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី គឺជាទីតាំងដ៏សំខាន់មួយដែលបានគាំទ្រដល់ការរស់នៅរបស់សត្វស្វាកន្ទុយស។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-32-51-1024x768.jpg)
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៤នេះថា ដើម្បីទប់ការបរបាញ់ឧទ្យានុរក្សត្រូវបានធ្វើការល្បាតជាប្រចំាទៅកាន់ទីជម្រករបស់វានៅក្នុងតំបន់ស្នូលនិងតំបន់អភិរក្ស។ សូមចូលរួមការពារនិងអភិរក្សស្វាកន្ទុយសជាមួយយើងនៅដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដែលកំពុងអនុវត្តគម្រោងឥណទាកាបូន។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-32-53-1024x768.jpg)
ស្វាកន្ទុយសគឺជាប្រភេទជិតផុតពូជបំផុតអាស្រ័យចំនួនវាមានការចុះជាលំដាប់។ការបរបាញ់ និងការបាត់បង់ទីជម្រកគឺជាកត្តាប្រឈមចម្បងរបស់អំបូរពានរនេះ។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-32-56-1024x953.jpg)
គួរបញ្ជាក់ថា តាមឯកសារស្រាវជ្រាវបង្ហាញថា៖ស្វាកន្ទុយសឈ្មោលជាទូទៅមានមាឌធំជាងសត្វញី ចំណែកឯរូបរាងរបស់វាមានលក្ខណៈងាយស្រួលក្នុងការកំណត់ចំណាំណាស់ដោយសារពណ៌របស់វា និងមានរោមក្រាស់ដុះពេញលើដងខ្លួន។ ផ្នែកមុខមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌លឿងស្រាលដោយមានរោមវែងៗពណ៌ដុះព័ទ្ធជុំវិញ លើកលែងតែជុំវិញរង្វង់ភ្នែកទាំងពីរមានពណ៌ពងមាន់។ ដងខ្លួនមានពណ៌ប្រផេះ ចំណែកឯផ្នែកខាងក្រោមនៃដងខ្លួនមានរោមប្រផេះស្រាល ហើយនៅលើថ្ងាស និងផ្នែកខាងមុខមានរោមពណ៌ខ្មៅ ៕
ដោយ ៖ ម៉ាដេប៉ូ
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-32-57-1024x767.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-32-48-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-32-50-1024x682.jpg)