ប្រទេសកូរ៉េខាងត្បូងរៀបចំការបោះឆ្នោតសភា
អត្ថបទដោយ៖
លន់ សារ៉ាត
សេអ៊ូល៖ នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតសភា ប្រជែងដណ្តើមអសនៈ ចំនួន ៣០០ ដោយការិយាល័យបោះឆ្នោត បានបើកទ្វារ សម្រាប់អ្នកបោះឆ្នោត តាំងពីម៉ោង ៦ព្រឹក។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា
ការិយាល័យបោះឆ្នោត មានចំនួនជាង ១៤០០០កន្លែង ទូទាំងប្រទេស។ ចំនួនអ្នកបោះឆ្នោតសរុប មានប្រមាណ ៤៥លាននាក់ ប៉ុន្តែ មានអ្នកបោះឆ្នោតមុនកាលកំណត់ កាលពីសប្តាហ៍មុន រួមមានទាំង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន សុក យេល (Yoon Suk Yeol) ផងដែរ។
ខណៈយោងតាមអ្នកស្ទង់មតិមួយចំនួនបានឱ្យដឹងថា ប្រជាប្រិយភាពរបស់មេដឹកនាំកូរ៉េខាងត្បូង តំណាងឲ្យគណបក្សអំណាចប្រជាជន ឬ គណបក្ស PPP រូបនេះ បានធ្លាក់ចុះក្រោម ៤០ ភាគរយ ក្នុងប៉ុន្មានសប្តាហ៍ ដែលជំរុញដោយរឿងអាស្រូវមួយចំនួន ព្រមទាំងការមិនពេញចិត្តរបស់អ្នកបោះឆ្នោត ចំពោះការកើនឡើងនៃអតិផរណា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ