តំបន់ តស់! តស់! លេងទឹកនៃសៀមរាប សង្ក្រាន្ដ រៀបចំបាន ៨០ភាគរយហើយ
សៀមរាប៖ ដោយប្រសិទ្ធនាមថា តំបន់ តស់ !តស់! លេងទឹក ក្នុងចំណោមកម្មវិធីកម្សាន្ដជាច្រើនទៀត នៃសៀមរាប សង្ក្រាន្ដ ដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ គិតមក ដល់ថ្ងៃពុធនេះក្រុមការងារបានរៀបចំបាន៨០ភាគរយហើយ។
លោក គឿយ រដ្ឋា តំណាងឱ្យក្រុមការងាររៀបចំកម្មវិធីតស់! តស់! លេងទឹកនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្ដសៀមរាបបានសហការជាមួយ ស.ស.យ.ក បានបង្កើតកម្មវិធីតំបន់តស់!តស់! លេងទឹក ក្នុង ចំណោមកម្មវិធីជាច្រើនទៀតនៃសៀមរាប សង្ក្រាន្ដ ។កម្មវិធីមួយ នេះ បានរៀបចំបាន៨០ភាគរយហើយ ។កម្មវិធីកម្សាន្ដខ្លះទៀត បានបើកសាកល្បងដូចជា កន្លែងបាញ់ទឹក និងកន្លែងខ្លះត្រៀម បំពាក់ឧបករណ៍និងសម្ភារៈប៉ុណ្ណោះ ។
តំបន់កម្មវិធីតស់!តស់!លេងទឹកនេះរៀបចំតាមដងស្ទឹងចាប់ ពីចំណុចស្ពានវត្ដរាជបូណ៍ ដល់ស្ពានមន្ទីរទេសចរណ៍ចាស់និង នៅក្បែព្រះរាជដំណាក់ក្រុងសៀមរាប ។នៅក្នុងទីតាំងនោះ មា នការរៀបចំកម្មវិធីកម្សាន្ដជាច្រើនទៀត ដែលគេហៅថា តំបន់ស្រស់ ស្រាយត្រជាក់ត្រជុំព្រោះកម្មវិធីកម្សាន្ដនោះ ជាប្រភពទឹកទាំងអស់។កម្មវិធីនោះ រួមមាន លេងទឹកក្រោមទុយោទឹក នៅលើថ្នល់ ,ប្រដាល់ ធ្លាក់ទឹក .ល្បែងកម្សាន្ដលើទឹកសាប៊ូ ,កម្មវិធីដើមចេកម៉ែក្មេក ,ដើរលើខ្សែពួរនៅលើទឹកស្ទឹង,ជិះកង់លើទឹក ស្ទឹង ,ដើរលើស្ពាន យោល ។ជាពិសេសកន្លែងលេងទឹកក្រោមទុយោទឹក មានទាំងទឹក ពាង សម្រាប់អ្នកទៅកម្សាន្ដដងទឹកមុជលេង ដោយប្រើត្រឡោកដង ព្រមទាំងប្រើឡានទឹកបាញ់ទឹកបន្ថែមផង។
បើតាមលោក គឿយ រដ្ឋា កម្មវិធីតស់!តស់! លេងទឹកនេះ ក្នុងមួយ ថ្ងៃត្រូវប្រើប្រាស់ទឹករាប់ពាន់ម៉ែត្រគូប ។ការរៀបចំតំបន់នេះ មាន ភាព ខុសប្លែកពីឆ្នាំមុន ដោយសារបានរៀបចំជាលក្ខណៈត្រឹម ថ្នាក់ ខេត្ដ ខុសពីអង្គរសង្ក្រាន្ដ ដែលជាលក្ខណៈថ្នាក់ជាតិ។ ប៉ុន្ដែការរៀប ចំកន្លែងកម្សាន្ដនេះ មានភាពល្អប្រសើរនឹងអាចទាក់ទាញអ្នក ទេសចរ ទៅកម្សាន្ដបានច្រើន ព្រោះខេត្ដសៀមរាប នារដូវថ្ងៃ ចូល ឆ្នាំខ្មែរ មានអ្នកទេសចរជាតិនិងអន្ដរជាតិមិនអាចរំលង បាន ឡើយ។
ទន្ទឹមនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ ជាតិនិងអន្ដរជាតិទៅទស្សនាសៀមរាបសង្ក្រាន្ដឆ្នាំ២០២៤នេះ ឱ្យ បានច្រើន ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាចូល រួម ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរផងដែរ។
សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង នឹងចូល មកដល់នៅរាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤។បុណ្យ
ចូលឆ្នាំថ្មីឆ្នាំនេះមានរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា៕
អត្ថបទនិងរូបភាព៖ស៊ាន សុផាត