ឯកឧត្តម ម៉ាយ វាំងហ្វិញ ៖ រាជធានីភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា
(ភ្នំពេញ)៖ រាជធានីភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញ ឲ្យឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេចហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងអភិវឌ្ឍប្រទេស កម្ពុជាឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគៀនយ៉ាង ខណៈជួបសំណេះសំណាល និង ជូនពរ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ។
ក្នុងជំនួបនេះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ៖ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ហើយការចងសម្ព័ន្ធមេត្រីភាពនេះ បានពូនជ្រុំសាមគ្គីភាព រវាងទីក្រុងទាំងពីរកាន់តែមានភាពរឹងមាំ ។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា តាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំ ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គឺបន្តពូនជ្រុំ មិត្តភាព ចំណង សាមគ្គីភាពជាមួយវៀតណាម កាន់តែរឹងមាំ និងយូរអង្វែង ដើម្បីប្រយោជន៍ នៃប្រជាជន ទាំង២ កម្ពុជា-វៀតណាម ។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគ វៀតណាម មកវិនិយោគនៅប្រទេសកម្ពុឱ្យបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ