ការចូលរួមកាត់បន្ថយប្លាស្ទិករបស់សិស្សានុសិស្ស គឺជាកាដូដ៏ពិសេសបំផុតនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ទូទាំង ប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធាន បទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ នេះជាកាដូដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជា ជនកម្ពុជាទាំងអស់ ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ថាការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ នៅពេលទិន្នន័យ ប្រជាពលរដ្ឋកម្ពុជា ដែលរហូតមកទល់ពេលនេះ មានចំនួនជាង ៧,៦លានអង្គ/នាក់ បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃ ហើយក្នុងនោះ សិស្សានុសិស្ស១០០% បានចូលរួម តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ស្អាត ក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ផ្តើមពីបុគ្គលស្អាត បន្តទៅសង្គមស្អាត និងកម្ពុជាស្អាតស្រស់បំព្រង ទាក់ទាញអ្នកវិនិយោគ និងទេសចរឱ្យបានច្រើន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកោតថ្លែងសរសើរ និងលើកទឹកចិត្តចំពោះ ដល់ប្រជាពលរដ្ឋកម្ពុជា បន្តវប្បធម៌ស្អាត នៅតាមលំនៅឋាន វត្តអារាម សហគមន៍ មូលដ្ឋាន រោងចក្រ សហគ្រាស ដើម្បីឱ្យចលនា នៃភាពស្អាត នឹងធ្វើឲ្យកម្ពុជា ទទួលបានបរិស្ថានស្អាតទូទាំងប្រទេសុ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យបន្តការចូលរួមរបស់ប្រជាពលរដ្ឋ ឈប់ប្រើថង់ប្លាស្ទិកចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ឆ្លើយតបនឹងភាពស្អាត ភាពបៃតង និងចីរភាព ដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងវិស័យបរិស្ថាន គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏ស្នើអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ភាពស្អាត ដោយកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ៕

ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner