អភិបាលខណ្ឌច្បារអំពៅ សរសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌបំពេញការងារបានល្អ
(ភ្នំពេញ) សូមសរសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដែលកន្លងមក បានខិតខំ បំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។
នេះជាការលើកឡើងរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រា ដែល លោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយ ជាអង្ករនិងថវិកា ដល់ កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីវេលាម៉ោង៣.៣០នាទី រសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ ដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់ នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។
លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យពក្យ ( ៣ កុំ ) ដូច្នេះថា ទី១- កុំលេងល្បែងស៊ីសងគ្រប់ប្រភេទ , ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានអោយសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំង សណ្តាប់ ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) ឱ្យបាន បើបុគ្គលណាម្នាក់លួច លេងល្បែងស៊ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ មួយទៀតកុំឈ្លោះ ទាស់ទែងគ្នាវាមិនល្អទេ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្ត តាមការណែនាំរបស់អង្គភាព ។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្ត ការងារត្រូវ រក្សា ឱ្យបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈតែងតែមាន ការប៉ះទង្គិច ជាមួយមហាជន ៕
ដោយ ៖ វណ្ណលុក