នាយករដ្ឋមន្ត្រី ៖ បញ្ហាទឹកជំនន់ ក្នុងរាជធានីភ្នំពេញ ត្រូវតែដោះស្រាយឱ្យបាន ទាន់ពេលវេលា
(ភ្នំពេញ)៖ បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលា តាមរយៈការបង្កើនស្ថានីយ៍បូមទឹក ខណៈរាជរដ្ឋាភិបាល បានចំណាយថវិកាជាតិប្រមាណ ជាង ៣០០លានដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់ ។ នេះជាប្រសាសន៍ លើក ឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចំណាយ ថវិកា ជាតិប្រមាណជាង ៣០០លានដុល្លារអាមេរិកសម្រាប់ធ្វើ គម្រោងរំដោះទឹកជំនន់ នៅតាម ទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ និងជីក ប្រព័ន្ធលូរថ្មីបន្ថែមទៀតនោះ។
សម្តេចធិបតី បានបន្តថា បញ្ហាទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញត្រូវ តែដោះស្រាយ ឲ្យបាន ទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែមជាពិសេសគឺស្ថានីយ៍បូមទឹក ដើម្បី បញ្ជៀស ទឹកកុំឲ្យបុកចូលក្នុងក្រុងភ្នំពេញ និងដោះស្រាយប្រព័ន្ធទឹកនៅក្នុង រាជធានី ដែលមានស្រាប់ ពោល គឺ ស្តារប្រព័ន្ធលូរ ដោយលូណាចាស់ និងតូចត្រូវផ្លាស់ប្តូរ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងដែលបានចំណាយនេះ គឺភាគច្រើន ពាក់ព័ន្ធ ទៅនឹងការស្តាប្រឡាយដែលមានស្រាប់ ដោយក្នុងនោះមានចំនួនបីកន្លែងធំៗ គឺទី១-ពីទំនប់ រលាំងជ្រៃ មកព្រែកហូរតាខ្មៅដោយមានចម្ងាយជាង២៦០គីឡូម៉ែត្រ និងស្ទឹង តូចៗជាង ១០ទៀត រួមទាំងការធ្វើស្ថានីយ៍បូមទឹកថ្មីចំនួនបួនកន្លែងទៀត ខណៈគម្រោង ទាំងនេះគឺធ្វើយ៉ាងណាកុំឲ្យទឹកជំនន់បុកចូលរាជធានីភ្នំពេញបន្តទៀត។ ទី២-គឺគម្រោង ជួសជុលកែលម្អរ ស្តារប្រព័ន្ធស្រោចស្របរំដោះទឹកពីភាគនារតីភ្នំពេញដែល ក្នុងនោះគឺស្តា អនុគម្រោងនៅច្បារមន ខេត្តកំពង់ស្ពឺ និងអនុគម្រោងនៅខេត្តកណ្តាល។ និងទី៣-គ្រោង ប្រ ព័ន្ធ ស្រោចស្របការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដោយធ្វើការស្តារប្រឡាយជាច្រើ ន នៅ តំបន់នោះដល់ ស្ទឹងព្រែកហូរ តាខ្មៅជាដើម ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ