១ថ្ងៃ! មេរោគរលាកថ្លើមសម្លាប់មនុស្ស ៣៥០០នាក់

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានអះអាង កាលពីថ្ងៃអង្គារថា មនុស្សជាង ៣៥០០នាក់បានស្លាប់ ដោយសារមេរោគរលាកថ្លើម ជារៀងរាល់ថ្ងៃ។

ទិន្នន័យថ្មីពីប្រទេសចំនួន ១៨៧ បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺវីរុសរលាកថ្លើម បានកើន ដល់១.៣លាននាក់ ក្នុងឆ្នាំ២០២២។ ៨៣ ភាគរយនៃអ្នកស្លាប់ គឺមានផ្ទុកជំងឺរលាកថ្លើមប្រភេទ B ហើយ ១៧ភាគរយ គឺផ្ទុកជំងឺរលាកថ្លើមប្រភេទ C ។

លោកស្រី Meg Doherty ប្រធានកម្មវិធីមេរោគអេដស៍ ជំងឺរលាកថ្លើម និងជំងឺឆ្លងតាមផ្លូវភេទ របស់ WHO បានប្រាប់សន្និសីទសារព័ត៌មានថា នេះគឺជានិន្នាការគួរឱ្យព្រួយបារម្ភ។

ប្រធាន WHO និយាយថា ថា ការស្លាប់កំពុងកើនឡើង ដោយសារតែមានមនុស្សតិចតួចពេក ដែលមានជំងឺរលាកថ្លើមហើយ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល។ ការលើកឡើងនេះស្របនឹងការរកឃើញរបស់នាយកដ្ឋានបង្ការជំងឺឆ្លង CDC របស់អាមេរិកដែលថា មនុស្សជាច្រើននាក់ដែលមានជំងឺរលាកថ្លើម មិនមានរោគសញ្ញា និងមិនដឹងថា ពួកគេឆ្លងមេរោគនោះទេ។ ប្រភពបាបន្តថា ការសេពគ្រឿងស្រវឹងច្រើន ការលេបថ្នាំ និងលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួន អាចបណ្តាលឱ្យរលាកថ្លើម។ រោគសញ្ញា អាចរួមមានគ្រុនក្តៅ អស់កម្លាំង បាត់បង់ចំណង់អាហារ ចង្អោរ ក្អួត ឈឺពោះ ឈឺសន្លាក់ ជាដើម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner