របាយការណ៍ WPR ៖ ប្រជាជនខ្មែរផឹកគ្រឿងស្រវឹងច្រើនលំដាប់ទី៤ នៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ របាយការណ៍ World Population Review ឬ WPR ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបង្ហាញថា ប្រជាជនខ្មែរ សេពគ្រឿងស្រវឹងច្រើនលំដាប់ទី៤ក្នុងចំណោម១១ប្រទេសនៅអាស៊ីអាគ្នេយ៍។ របាយការណ៍ឆ្នាំ ២០២៤ដែលផ្អែកលើទិន្នន័យពីប្រទេសចំនួន១៨៨ នេះបានលាតត្រដាងថា ពលរដ្ឋកម្ពុជាអាយុចាប់ពី១៥ឆ្នាំឡើងទទួលទានគ្រឿងស្រវឹងយ៉ាងហោចណាស់ជិត៨ លីត្រក្នុងមួយឆ្នាំ ។ក្នុងនោះបុរសខ្មែរផឹកជិត១៣ លីត្រ ក្នុងមួយឆ្នាំ ឈរក្នុងលំដាប់ទី២ បើធៀបនឹងបុរសនៃបណ្តាប្រទេសនានាក្នុងប្លុកនេះ និងស្ត្រីខ្មែរបរិភោគជាង ៣ លីត្រ ឈរលំដាប់លេខ៣នៅអាស៊ាន។

លោក  ប៉ា ច័ន្ទរឿន  អ្នកស្រាវជ្រាវ និងជាប្រធាន វិទ្យា ស្ថានប្រជា ធិបតេយ្យ កម្ពុជា និយាយថា នេះមិនមែនជាចំណាត់ថ្នាក់ដែលកម្ពុជាគួរមានមោទនភាពទេ។
លោក បានបញ្ជក់ថា៖«ការដាក់ចំណាត់ថ្នាក់ ខ្មែរ ជាប់ចំណាត់ថ្នាក់ទី៣ ខាងផឹកគ្រឿងស្រវឹងនេះ នៅអាស៊ីអាគ្នេហ៍នេះ សម្រាប់ខ្ញុំផ្ទាល់ គឺជាចំណាត់ថ្នាក់ដែលខ្មែរយើង មិនគួរមានមោទន ភាពទេ។ ការសេពគ្រឿងស្រវឹងច្រើន វាផ្តល់នូវ ទោស ឬគុណ វិបត្តិនេះច្រើនទាំងស្ត្រីខ្លូនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមផងដែរ»។

លោក  ច័ន្ទរឿន បន្ថែមថា ការឃោសនាច្រើនលើសលុប និងការងាយរកទិញបាននៃគ្រឿងស្រវឹងនៅគ្រប់ទីកន្លែង ជាដើម ដែលធ្វើឲ្យការសេពគ្រឿងស្រវឹងក្នុងសង្គមខ្មែរ បានក្លាយទៅជារឿងទូទៅ។

លោក មុំ គង់ នាយក ប្រតិបត្តិការ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា លើកឡើងថា គ្រឿងស្រវឹងបង្កបញ្ហាច្រើនដូចជា ជំងឺ អំពើហឹង្សា គ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងប្រទេស។ លោក ជំរុញឱ្យមានការទប់ស្កាត់ជាបន្ទាន់។

តាម របាយការណ៍ ស្ដីពី ការ អង្កេត ប្រជាសាស្ត្រ និង សុខ ភាព កម្ពុជា ឆ្នាំ ២០២១-២០២២ ដែល បានចេញ ផ្សាយ កាលពី ឆ្នាំ ២០២៣ បានរកឃើញថា បុរសខ្មែរ ៧ នាក់ ក្នុងចំណោម ១០ នាក់បាន សេព គ្រឿង ស្រវឹង ហើយមាន ស្ត្រីខ្មែរ ចំនួន ១៦ ភាគ រយ ពិសា គ្រឿង ស្រវឹង។

ឯកឧត្តម កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ទូរទស្សន៍អប្សរាថា ក្រសួង កំពុងផ្តល់ព័ត៌មានចាំបាច់ទាំងអស់អំពីសុខភាពសាធារណៈទៅដល់ថ្នាក់ដឹកនាំដែលជាអ្នកជំនាញ ដើម្បីទប់ស្កាត់ការសេពគ្រឿងស្រវឹងនេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ និយាយថាការសេពគ្រឿងស្រវឹង ឬភេសជ្ជៈណាមួយ គឺជាសិទ្ធិ និងជាជម្រើសរបស់បុគ្គលម្នាក់ៗ ប៉ុន្តែត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ។ កន្លងមកក្រសួងព័ត៌មានធ្លាប់បានណែនាំហាមផ្សាយរូបភាពសេពគ្រឿងស្រវឹងលើកញ្ចប់ទូរទស្សន៍ ហើយ ការផ្សាយពាណិជ្ជកម្មទូទៅត្រូវភ្ជាប់ជាមួយនឹងសារអប់រំ។

គួរសម្គាល់ថា នៅអាស៊ាន ឡាវជាប្រទេសឈរលំដាប់ទី១ ដែលមានប្រជាជនជាមធ្យមសេពគ្រឿងស្រវឹងច្រើនជាងគេចំនួន១២ លីត្រក្នុងមួយឆ្នាំ តាមបន្តដោយប្រជាជនថៃ និងរៀតណាម ដែលប្រជាជនម្នាក់សេពគ្រឿងស្រវឹងជាមធ្យម៧ទៅ៨លីត្រក្នុងមួយឆ្នាំ។ ប្រទេស អាស៊ាន ដែលមាន ប្រជាជន ផឹកស្រា ទាប ជាងគេ គឺ ឥណ្ឌូនេស៊ី បន្ទាប់មកប្រទេស ព្រុយណេ ទីម័រឡេស និងម៉ាឡេស៊ី។ នេះបើយោងតាមរបាយការណ៍ដដែល៕
ដោយ:ឡុង គីមម៉ារ៉ាតា 
 
https//worldpopulationreview.com/country-rankings/alcohol-consumption-by-country
https://worldpopulationreview.com/country-rankings/alcoholism-by-country

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner