ក្រុមហ៊ុនអាមេរិកបង់ ៦០០លានដុល្លារ រឿងកំពប់សារធាតុគីមី

ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់អាមេរិក Norfolk Southern Corporation កាលពីថ្ងៃអង្គារ បានសម្រេចបង់ប្រាក់ ចំនួន៦០០លានដុល្លារ ករណីរថភ្លើងរបស់ខ្លួន បើកធ្លាក់ផ្លូវ បណ្តាលឲ្យកំពប់សារធាតុគីមីដ៏ច្រើន នៅរដ្ឋ Ohio កាលពីឆ្នាំមុន។

សំណងនេះគឺដើម្បីដោះស្រាយបណ្តឹង ដែលធ្វើឡើងដោយសហគមន៍ ជុំវិញការធ្វើខូចខាតបរិស្ថាន និងបញ្ហាសុខភាព។ ក្រុមហ៊ុន Norfolk Southern បាននិយាយថា សំណងទាំងនេះ សម្រាប់ឱ្យប្រជាជន និងអាជីវកម្មក្នុងតំបន់ ដោះស្រាយផលប៉ះពាល់ ក្នុងហេតុការណ៍នេះ។ មនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ ពីបញ្ហាសុខភាព និងបញ្ហាគុណភាពទឹកទទួលទាន ផងដែរ។

មិនមានមនុស្សស្លាប់ ក្នុងហេតុការណ៍នេះ ប៉ុន្តែ ប្រជាជននៅទីនោះ ត្រូវបានបង្ខំឱ្យជម្លៀសចេញ ជាបណ្ដោះអាសន្ន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner