Tesla ដោះស្រាយបណ្តឹងស្លាប់មនុស្សក្នុងគ្រោះថ្នាក់រថយន្តប្រភេទស្វ័យបើកបរ

នៅសប្តាហ៍ក្រោយនេះ នឹងមានការកាត់ក្តី លើសំណុំរឿងរថយន្តមានបច្ចេកវិទ្យាបើកដោយខ្លួនឯង Model X របស់ក្រុមហ៊ុន Tesla ដែលបានធ្លាក់ទៅក្នុងជ្រលងភ្នំ បណ្តាលឲ្យស្លាប់មនុស្ស កាលពី៦ឆ្នាំមុន។ តុលាការបានរកឃើញថា មានការប៉ុងប៉ង បញ្ចៀសការកាត់ក្តី លើរឿងនេះ ជាយូរមកហើយ។

ឯកសាររបស់តុលាការកាលពីថ្ងៃច័ន្ទ បានបង្ហាញថា ក្រុមហ៊ុន Tesla និងក្រុមគ្រួសាររបស់ លោក Wei Lun Huang ជាវិស្វករ ដែលបានស្លាប់ ក្នុងហេតុការណ៍នោះ កំពុងចរចារគ្នា។ ប្រភពបន្តថា ក្រុមហ៊ុនកំពុងសួរនាំរឿងចំនួនទឹកប្រាក់ ដែលត្រូវសង។

គួររម្លឹកថា ក្នុងខែមីនា ឆ្នាំ២០១៨ លោក Huang បានធ្វើដំណើរតាមដងផ្លូវ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយប្រើមុខងារ Autopilot ឬ បើកបរដោយខ្លួនឯង ប៉ុន្តែ ពេលនោះ ស្រាប់តែរថយន្ត Model X បានជ្រុលទៅបុកបង្គោលបេតុង បណ្តាលឲ្យលោករងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមក បានបាត់បង់ជីវិត។ នេះបើយោងតាមពាក្យបណ្តឹង។

និយតករអាមេរិកបានរកឃើញថា លោក Huang មិនបានយកដៃកាន់ចង្កូតទេ នៅពេលមានគ្រោះថ្នាក់ ទោះបីជាមានការជូនដំណឹងពីកម្មវិធីជំនួយអ្នកបើកបរ Autopilot ឲ្យកាន់ចង្កូតទេ ក៏ដោយ។

Tesla បានការពារខ្លួន ដោយអះអាងពីសុវត្ថិភាពនៃរថយន្ត និងមុខងារ Autopilot ដែលខ្លួនបានធ្លាប់បានព្រមានថា អ្នកបើកបរមិនអាច ពឹងតែលើបច្ចេកវិទ្យានេះ ទាំងស្រុងទេ គឺត្រូវប្រយ័ត្ន ជានិច្ច៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner