កញ្ញា មៀ រា ៖ ខ្ញុំថតយករូបភាពសប្បាយៗរបស់កម្ពុជាដើម្បីចែករំលែកប្រាប់ពិភពលោកអំពីសុខសន្តិភាពនៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កញ្ញា មៀ រា ភ្ញៀវទេសចរណ៍អន្តរជាតិ មកពីប្រទេសអ៊ុយក្រែន បានចូលរួមផ្តិតយករូបភាព និងវីដេអូ ការរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅក្នុងក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ។
ការផ្តិតយករូបភាព និងកម្រងវីដេអូនៃការរត់យ៉ាងសប្បាយរីករាយពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីផលិតជាឯកសារចែករំលែកក្នុងបណ្តាញសង្គមនេះ កញ្ញា មៀ រា បានរៀបរាប់ថា នាងខ្ញុំជាជនជាតិអ៊ុយក្រែន កំសាន្តរយៈពេលខ្លីមួយ នៅក្នុងខេត្ត ព្រះសីហនុ ។

នាងខ្ញុំមិនមែនជាអ្នកថតរូបអាជីព ក្នុងស្ថាប័នណាមួយឡើយ។ ការផ្តិតយករូបភាពធ្វើឯកសារនេះ គឺខ្ញុំគ្រាន់តែចង់យកទៅចែករំលែកលើបណ្តាញសង្គមទៅកាន់ពិភពលោក អំពីវិស័យកីឡានៅកម្ពុជា និងសុខសន្តិភាពរបស់កម្ពុជាប៉ុណ្ណោះ។

នាងថា រូបភាព និងវីដូអេ ដែលខ្ញុំផលិតចេញនេះ ខ្ញុំនឹងយកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយបញ្ជាក់ថា កម្ពុជាក៏ធ្លាប់ជាប្រទេសញាំញីដោយសង្គ្រាមពីមុន ប៉ុន្តែឥលូវកម្ពុជាមានសុខសន្តិភាព គ្មានអ្វីធ្វើប្រជាពលរដ្ឋព្រួយបារម្ភអំពីសុខសុវត្ថិភាពទៀតឡើយ ពោល គឺកម្ពុជា សុខសប្បាយ និងមានសិទ្ធិសេរីភាព ដើរលេងយ៉ាងសប្បាយ ចូលរួមកំសាន្តគ្រប់ព្រឹត្តិការណ៍រៀបចំនៅក្នុងស្រុក ។

គួបញ្ជាក់ថា ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានទាក់ទាញអ្នកចូលរួមសរុបជាង ១,៥០០នាក់មកពី ៣៥ប្រទេស ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner