កម្លាំងសមត្ថកិច្ចខេត្តកំពតជាង៩០០នាក់ នឹងដាក់ ពង្រាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កំពត៖ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូន ដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងឱកាសនៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេលបួនថ្ងៃខាងមុខនេះ ស្នងការដ្ឋាន នគរបាលខេត្តកំពតបានត្រៀមកម្លាំងជាង៩០០នាក់ ដោយ បែង ចែកទៅតាមបណ្តាស្រុក ពិសេសក្រុងកំពត។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនរគបាល ខេត្តកំពត កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចំនួន ៩៣១នាក់ នឹងត្រូវបាន ដាក់ពង្រាយនៅតាមបណ្តាក្រុង-ស្រុក និងគោលដៅ សំខាន់ៗ មួយចំនួន ដើម្បីរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូន ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត។ កម្លាំង ទាំងនេះត្រូវបានផ្តោតសំខាន់នៅ តំបន់ទេសចរណ៍មានប្រជា ប្រិយ ភាព។ ការសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងក៏ ត្រូវបានគិតគូរផងដែរ។

ទន្ទឹមនេះ ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ក៏នឹង ត្រូវ ធ្វើឡើងនៅតាមបណ្តាក្រុង-ស្រុកទាំង៩។ចំណែក ការត្រួត ពិនិត្យ ល្បឿន យាន យន្តលើដងផ្លូវជាតិលេខ៣ នឹងធ្វើឡើង នៅតាមគោលដៅនៃស្រុកទាំងបី។

ឧត្តមសេនីយ៍ទោស្នងការបន្តថា ចំពោះការអនុវត្តច្បាប់ ចរាចរណ៍ ត្រួតពិនិត្យល្បឿនយានយន្តស្នង ការដ្ឋាននគរបាល នឹងធ្វើការ ជូនដំណឹងជាមុនដល់អ្នកធ្វើដំណើរទាំងអស់ នូវគោលដៅដែលត្រូវត្រួតពិនិត្យ។

តាមការរំពឹងទុករបស់រដ្ឋបាលខេត្តកំពត ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបួនថ្ងៃនេះ ខេត្ត នឹង ទទួលភ្ញៀវជាតិ និងអន្តរជាតិច្រើនជាងឆ្នាំមុនៗ ពីព្រោះខេត្ត មានផលិតផលទេសចរណ៍ថ្មីៗ ទើបសម្រេចបាន ក្នុងនេះ ដូចជារូបសំណាកសេះសមុទ្រ បាញ់ទឹក ,តំបន់ឆ្នេរថ្មីដែល ទើបបើក ឱ្យភ្ញៀវទេសចរចូលមកមុជទឹកលេងកម្សាន្តជាដើម ៕


អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner