សម្តេច ម៉ែន សំអន និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត នៅក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងថ្នាក់ ដឹក នាំ មន្រ្តីក្រោមឱវាទ នៅរសៀលថ្ងៃសុក្រទី១២ ខែមេសា នេះបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត នៅស្នាក់ការ ក្រុម ប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជានា រាជធានីភ្នំពេញ ។

ពិធីនេះប្រារព្ធឡើងដើម្បីអបអរសាទរពបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ។ក្នុងឱកាស នេះ សម្តេច កិត្តិសង្គហបណ្ឌិត បានសម្តែងនូវ ទឹកចិត្តសប្បាយ រីករាយចំពោះសាមគ្គីភាពជាធ្លុង មួយរវាងថ្នាក់ដឹកនាំ  និង មន្រ្តីនៃក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជា ក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែង ចេញ តាមរយៈតំណាង នៃការអញ្ជើញ ចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ៕
ដោយ៖ ថេត វិចិត្រ
រូបថត៖ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner