ព្រឹត្ដិការណ៍សង្ក្រាន្ដក្រុងរុនតាឯកតេជោសែន

សៀមរាប៖ក្រុងរុនតាឯកតេជោសែន ដែលជាក្រុងទើប បង្កើត ថ្មីនៅខេត្តសៀមរាប ក៏បានរៀបចំសង្ក្រាន្តក្រុងរុនតាឯក តេជោ សែន រយៈពេលបីថ្ងៃដែរ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះចូលរួមរៀបចំដោយក្រុមហ៊ុន Agent21 Globl បានសហការជាមួយរដ្ឋបាលខេត្ត សៀម រាប។

លោកស្រី លី ចន្រ្ទកល្ម្សី អគ្គនាយិកាក្រុមហ៊ុន Agent21 Globl ដែលជាអ្នករៀបចំសង្ក្រាន្ដក្រុងរុនតាឯកតែជោសែន បានបញ្ជាក់ថា ការបង្កើតនៅព្រឹត្តិការណ៍សង្ក្រាន្តក្រុងរុនតា ឯកនេះ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីដូនតាខ្មែរ ក៏ដូចជាការ បង្ហាញ ពីសាមគ្គីភាពរវាង ប្រជាជននិងប្រជាជន ។ពិសេសបង្ហាញពីប្រពៃណីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិដល់ ដល់យុវជន យុវនារី បានស្គាល់នូវ តម្លៃនៃវប្បធម៌និងបង្កើតភាពសប្បាយដល់ប្រជាពលរដ្ឋ។ម៉្យាងក៏បានបង្ហាញពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរមករស់នៅក្នុងទីក្រុងដែលទើបបង្កើតថ្មីផងដែរ។

សង្ក្រាន្ដរុនតាឯកតេជោសែន មានកម្មវិធីកម្សាន្ដជាច្រើនដូចជា ការលែងល្បែងប្រជាប្រិយ វាយក្អម លោតបាវ ល្ខោនស្បែកធំ ល្ខោនបាសាក់ ការសម្ដែងសិល្បៈ រាំកម្សាន្ដ ការបង្ហាញម៉ូត សម្លៀកបំពាក់ខ្មែរ ការដង្ហែក្បួនទេវតាឆ្នាំថ្មី ព្រមទាំងកម្មវិធី កម្សាន្ដ ជាច្រើនទៀត ។ព្រឹត្តិការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋ មាន ការពេញចិត្ដនិងសប្បាយរីករាយ។

លោក អ៊ុង សោភ័ណ្ឌ នាយករងរដ្ឋបាលខេត្ដសៀមរាប បាន បញ្ជាក់ដែរថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុនAgent21 Global និងអាជ្ញាធរស្រុកបានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ត ក្រុងរុនតាឯកតេជោសែន ដែលជាទីក្រុងគំរូ ក្រោមការយក ចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែតំបន់នេះទៅ ជាទីក្រុងទំនើប និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ។

លោកបានអំពាវដល់ប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀតមកចូលរួមកម្សាន្ដក្នុងព្រឹត្ដិការណ៍សង្ក្រាន្ដក្រុងរុនតាឯកតេជោសែន ដើម្បីឱ្យបានស្គាល់ទឹកដីនៃទីក្រុងរុនតាឯកមានការអភិវឌ្ឍបែបណា ៕
អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

ads banner